ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីចិន៖ ចិន និងអាស៊ាន ដោះស្រាយការខ្វែងគំនិតគ្នា យ៉ាងត្រឹមត្រូវ តាមរយៈការសន្ទនា និងការពិគ្រោះយោបល់

រូបភាពពី៖​ XINHUA

ហ្សាកាតា៖ នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសចិន និងបណ្តាប្រទេសអាស៊ានបានដោះស្រាយការខ្វែងគំនិតគ្នាយ៉ាងត្រឹមត្រូវដោយស្វែងរកមូលដ្ឋានរួមគ្នា ខណៈពេលដែលការបញ្ឈប់ភាពខុសគ្នាតាមរយៈការសន្ទនា និងការពិគ្រោះយោបល់។

នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី២៦ លោក លី បានលើកឡើងថា ភាគីទាំងពីរ បាននិងកំពុងពង្រឹង កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យសន្តិសុខប្រពៃណី និងមិនមែនប្រពៃណី ហើយបានប្រកាន់ខ្ជាប់នូវគោលការណ៍ចំនួន៥ នៃការរួមរស់ដោយសន្តិភាព និងគោលបំណងនៃ TAC ​ (សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍)។

លោក​បាន​បន្ត​ថា “​យើង​បាន​រក្សា​សន្តិភាព ​និង​ភាព​ស្ងប់ស្ងាត់​នៅ​អាស៊ី​បូព៌ា​ក្នុង​ពិភពលោក ​ដែល​ពោរពេញ​ដោយ​ភាព​ចលាចល​និង​ការ​ផ្លាស់​ប្តូរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ​។

នៅក្នុងនោះដែរនាយករដ្ឋមន្ត្រីចិនរូបនេះ បានឲ្យដឹងទៀតថា ប្រទេសចិន និងអាស៊ាន គួរតែធ្វើការរួមគ្នា ដើម្បីកសាងមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ច បង្កើនទំនាក់ទំនងគ្នាទៅវិញទៅមក និងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងផ្គត់ផ្គង់ សម្រាប់សហគមន៍ចិន-អាស៊ាន កាន់តែជិតស្និទ្ធជាមួយនឹងអនាគតរួមគ្នា។

នៅក្នុងសុន្ទរកថាបើករបស់លោកនៅឯកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី២៦ លោក បានលើកឡើងថា ភាគីទាំងពីរក៏គួរតែរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងឧស្សាហកម្ម ដែលកំពុងរីកចម្រើន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជាយានជំនិះថាមពលថ្មី បច្ចេកវិទ្យា photovoltaics និងសិប្បនិម្មិត៕ ប្រែសម្រួល ឈូក បូរ៉ា

To Top