នៅថ្ងៃទី ៦ ខែកញ្ញា ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ ២០២៣ បានបិទបញ្ចប់នៅទីក្រុងប៉េកាំង ។ ក្នុងរយៈពេល ៥ ថ្ងៃកន្លងទៅនេះ ផលិតផលគ្រប់ប្រភេទ ហ្វូងមនុស្សដ៏ច្រើនរាប់មិនអស់និងទិន្នន័យអាជីវកម្មដែលគួរឱ្យកត់សម្គាល់វាសុទ្ធតែបង្ហាញពីជំនឿចិត្តយ៉ាងប្រាកដប្រជា ។
សូមយកអង់គ្លេស ដែលជាប្រទេសភ្ញៀវកិត្តិយស នៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិលើកនេះជាឧទាហរណ៍ ។ លើកនេះ អង់គ្លេស បានបង្កើតគណៈប្រតិភូដ៏ធំបំផុតក្នុងរយៈពេល ៤ ឆ្នាំកន្លងទៅនេះដើម្បីចូលរួមការតាំងពិព័រណ៍ដែលមានចំនួនសហគ្រាសនិងស្ថាប័នសរុបជាង ៦០ ។ តំណាងអង់គ្លេស បានអះអាងថា មិនជឿលើអ្វីដែលហៅថា “ការផ្តាច់ទំនាក់ទំនង”នោះទេ ។ ដោយឡែកក្រុមហ៊ុនអាមេរិកក៏បានចូលរួមយ៉ាងសកម្មក្នុងការតាំងពិព័រណ៍ផងដែរ ក្រុមហ៊ុន Qualcomm និង Intel ជាដើមបាននាំមកនូវបច្ចេកវិទ្យានិងដំណោះស្រាយជាច្រើន។
គិតដល់រឿងដែលអ្នកទទួលខុសត្រូវជាន់ខ្ពស់ នៃក្រុមហ៊ុនបន្ទះឈីបរបស់អាមេរិកជាច្រើនបានរួមគ្នាប្រឆាំងនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានដាក់កំហិតលើការនាំចេញនូវបន្ទះឈីបទៅកាន់ប្រទេសចិន ថែមមួយកម្រិតទៀតកាលពីខែកក្កដា ឆ្នាំនេះ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំលើកនេះបានបញ្ចេញសញ្ញាអំពី”ការមិនផ្តាច់ទំនាក់ទំនង”កាន់តែច្បាស់លាស់ ។
តាមការវិភាគរបស់ប្រព័ន្ធសារព័ត៌មានបរទេសបានឱ្យដឹងថា មូលហេតុដែលមនុស្សមួយចំនួនតូចរបស់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច បានឃោសនាបំប៉ោងពី”ការខ្វះជំនឿចិត្ត”ចំពោះប្រទេសចិន គឺដោយសារពួកគេមិនអាចមើលឃើញ នូវក្តីសង្ឃឹម នៃកំណើនសេដ្ឋកិច្ចយូរអង្វែងរបស់ប្រទេសខ្លួន បានជាពួកគេបាត់បង់គោលដៅនិងជំនឿចិត្ត ដែលចង់ទទួល”ការលួងចិត្តខ្លះ”ក្នុងការបំផ្លាញកេរ្តិ៍ឈ្មោះរបស់ប្រទេសចិន ។ យ៉ាងណាមិញ ការប្រឌិតពាក្យសម្តីជាច្រើនដើម្បីឃោសនាថា សេដ្ឋកិច្ចចិន មានភាពអន់ថយ តែវាមិនអាចដោះស្រាយបាននូវបញ្ហាផ្ទាល់ខ្លួននោះទេ ។
ពួកគេគួរតែប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះ”ជំនឿចិត្តរបស់ប្រទេសចិន”ដែលបញ្ចេញដោយពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិន អន្តរជាតិ ហើយនឹងស្វែងរកកាលានុវត្តភាពអភិវឌ្ឍន៍រួមពីក្នុងពិព័រណ៍លើកនេះ ។
ទីផ្សារធំៗរបស់ចិននិងឱកាសថ្មី ដែលនាំមកដោយការធ្វើបវិវត្តកម្ម ការប្រើប្រាស់គឺជាប្រភពដើម នៃជំនឿចិត្ត។
អត្រាអន្តរជាតូបនីយកម្មទាំងស្រុងនៃសហគ្រាសដែលចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិលើកនេះនៅហ្នឹងកន្លែងផ្ទាល់បានលើសពី ២០ ភាគរយ ក្នុងនោះបួករួមទាំងក្រុមហ៊ុនលំដាប់កំពូលទាំង ៥០០ លើពិភពលោកនិងសហគ្រាសឈានមុខលើវិស័យនានាចំនួនជាង ៥០០ ដែលបានគ្របដណ្តប់ប្រទេសនិងតំបន់ចំនួន ២៨ ដែលស្ថិតនៅលេខរៀង ៣០ ខាងមុខនៅលើពិភពលោកលើវិស័យពាណិជ្ជកម្មសេវាកម្ម ។
ព្រមពេលជាមួយគ្នានេះ ភាពប្រាកដប្រជា នៃគោលនយោបាយស្តីពីការពង្រីកការបើកទូលាយឥតឈប់ឈររបស់ប្រទេសចិន បានបង្កើនជំនឿចិត្តរបស់ពាណិជ្ជករបរទេសក្នុងការធ្វើជំនួញនៅក្នុងប្រទេសចិន ។ ប្រទេសចិនបានបន្ធូរបន្ថយជាមូលដ្ឋាន នូវការដាក់កំហិតចំពោះការអនុញ្ញាតឱ្យទុនបរទេសចូលឧស្សាហកម្មផលិតកម្មនៃប្រទេសចិន ហើយកំពុងបើកទូលាយដោយគ្រប់ជ្រុងជ្រោយ និងមានរបៀបរៀបរយនូវឧស្សាហកម្មសេវាកម្ម ។
នៅក្នុងពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិលើកនេះ ប្រទេសចិនបានលើកឡើងយ៉ាងច្បាស់លាស់នូវការ”ពង្រីកការបើកទូលាយលើវិស័យពាណិជ្ជកម្មសេវាកម្ម ដូចជា ទូរគមនាគមន៍ ទេសចរណ៍ ច្បាប់និងការប្រឡងខាងវិជ្ជាជីវៈជាដើម”ដែលធ្វើឲ្យពាណិជ្ជករបរទេសពោរពេញទៅដោយការរំពឹងទុក ។
អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃក្រុមហ៊ុន Qualcomm បានថ្លែងថា ប្រទេសចិនបន្តជំរុញការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់តទៅទៀត ក្នុងនោះ វិស័យសំខាន់ៗដូចជាទូរគមនាគមន៍ជាដើមបានផ្តល់អត្ថប្រយោជន៍ដ៏ធំធេងយ៉ាងច្បាស់ដែលបង្កើនជំនឿចិត្តរបស់ក្រុមហ៊ុន Qualcomm ចំពោះអនាគតអភិវឌ្ឍន៍នៃទីផ្សាររបស់ចិនថែមមួយកម្រិតទៀត ។
ពាណិជ្ជកម្មសេវាកម្មគឺជាក្បាលម៉ាស៊ីនថ្មី សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាសាក្សីនៃភាពធន់និងភាពរស់រវើកនៃសេដ្ឋកិច្ចចិន ។
ចាប់តាំងពីចូលឆ្នាំនេះមក សេដ្ឋកិច្ចចិន បាននិងកំពុងស្តារឡើងវិញជាបន្តបន្ទាប់ ហើយនិន្នាការងើបឡើងវិញជាទូទៅមានភាពល្អប្រសើរ ។ ធនាគារពិភពលោក អង្គការសហប្រតិបត្តិការខាងសេដ្ឋកិច្ច និងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានប៉ាន់ប្រមាណដោយឡែកពីគ្នាថា សេដ្ឋកិច្ចចិននៅឆ្នាំនេះនឹងកើនឡើង ៥,៦ ភាគរយ ៥,៤ ភាគរយនិង ៥,២ ភាគរយ ។ អ្នកវិភាគបានលើកឡើងថា នៅពេលអនាគតដែលអាចប៉ាន់ប្រមាណបាន ប្រទេសចិននៅតែជាក្បាលម៉ាស៊ីនសម្រាប់ជំរុញកំណើនពិភពលោកទាំងមូលដដែល ។
ការបំផ្លាញកេរ្តិ៍ឈ្មោះរបស់អ្នកដទៃមិនអាចធ្វើឱ្យខ្លួនឯងកាន់តែប្រសើរឡើងនោះទេ ប្រទេសចិន មានតែទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់ ទើបអាចជំរុញឱ្យពិភពលោកកាន់តែមានវិបុលភាពថែមមួយកម្រិតទៀត ។ តើសេដ្ឋកិច្ចចិនមានអនាគតយ៉ាងណា ? “ជំនឿចិត្ត”ដែលបញ្ចេញដោយពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិគឺជាការបញ្ជាក់យ៉ាងល្អបំផុត ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន