បរទេស៖រដ្ឋមន្ត្រីការបរទេសនៃសហភាពអារ៉ាប់លោក Sheikh Abdullah bin Zayed Al Nahyanកាលពីថ្ងៃម្សិលមិញនេះបានជួបជាមួយនឹងសមភាគីរដ្ឋមន្ត្រីការពារជាតិនៃប្រទេសក្រិកលោក Nikos Dendias នៅក្នុងរដ្ឋធានី Abu Dhabi ដើម្បីពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីស្តីពីវិស័យការពារជាតិ។
ទីភ្នាក់ងារចិនស៊ិនហួយចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ ហើយបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិចុងក្រោយបង្អស់រវាងគ្នាផងដែរ។
ប្រភពដដែលបានបន្តថា
អ្នកការទូតកំពូលរបស់ UAE បានលើកឡើងពីឆន្ទៈរបស់ប្រទេស របស់លោកក្នុងការពង្រឹងទំនាក់ទំនងជាមួយក្រិក ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងប្រជាជនរបស់ពួកគេ។
ជាការឆ្លើយ រដ្ឋមន្ត្រីក្រិកបានសរសើរទំនាក់ទំនង យុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដោយនិយាយថា ថ្នាក់ដឹកនាំភាគីទាំងពីរបានផ្តល់ការគាំទ្រយ៉ាង ពេញទំហឹងដល់ទំនាក់ទំនងទ្វេភាគី៕
ប្រែសម្រួល៖ស៊ុនលី