នារសៀលថ្ងៃទី ៧ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយលោក António Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួន នៅទីក្រុងហ្សាការតា ។
លោក Li Qiang បានថ្លែងថា ចាំបាច់ត្រូវបង្កើត ទស្សនៈគំនិតសន្តិសុខរួមដែលមានភាពចមុ្រះ កិច្ចសហប្រតិបត្តិការ និង និរន្តរភាព ប្រកាន់ខ្ជាប់ នូវគោលគំនិត នៃការអភិវឌ្ឍ ដែលបើកចំហ និងបរិយាប័ន្ន រួមគ្នាប្រឆាំងនឹងការ អនុវត្តដែល ធ្វើឱ្យបញ្ហាសេដ្ឋកិច្ច ទៅជារឿងសន្តិសុខ និងនយោបាយ ។ ចាំបាច់ត្រូវពង្រឹងកំណែទម្រង់ នៃប្រព័ន្ធអភិបាលកិច្ចសេដ្ឋកិច្ចពិភពលោក បង្កើនលក្ខណៈតំណាង និងសិទ្ធិបញ្ចេញសំឡេងរបស់ប្រទេស កំពុងអភិវឌ្ឍន៍ ក្នុងគ្រឹះស្ថាន ហិរញ្ញវត្ថុអន្តរជាតិ និងដោះស្រាយបញ្ហាបំណុល របស់ប្រទេស កំពុងអភិវឌ្ឍន៍ យ៉ាងសកម្មនិងសមរម្យ ដោយស្រប តាមគោលការណ៍ “ធ្វើសកម្មភាពរួមគ្នា ទទួលបន្ទុកដោយយុត្តិធម៌” ។
ប្រទេសចិននឹងបន្តគាំទ្រយ៉ាងមុតមាំ ចំពោះអង្គការសហប្រជាជាតិ ដែលដើរតួនាទីជាស្នូលក្នុងកិច្ចការអន្តរជាតិ ហើយមានឆន្ទៈរួមជាមួយអង្គការ សហប្រជាជាតិដើម្បីជំរុញការរួមគ្នា កសាងសហគមន៍រួមវាសនា នៃមនុស្សជាតិ ។
ជាការឆ្លើយតប លោក Guterres បានថ្លែងថា អង្គការសហប្រជាជាតិ មានឆន្ទៈក្នុងការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ជំរុញការកែទម្រង់ ប្រព័ន្ធអភិបាល កិច្ចសេដ្ឋកិច្ចអន្តរជាតិ ក្នុងន័យជួយ ប្រទេសកំពុងអភិវឌ្ឍន៍ ឱ្យទទួលបានធនធានគ្រប់គ្រាន់ សម្រាប់ឆ្លើយតប នឹងបញ្ហាប្រឈម ដូចជាសន្តិសុខ ស្បៀង សុខភាពសាធារណៈ និងការប្រែប្រួល អាកាសធាតុជាដើម ៕
អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន