ព័ត៌មានអន្តរជាតិ

លោក Lavrov៖ លោកខាងលិច បរាជ័យដើម្បីរកដំណោះស្រាយ សម្រាប់អ៊ុយក្រែននៅ G20

AFP

បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Lavrov កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា លោកខាងលិចបានត្រឹមបរាជ័យ នៅក្នុងកិច្ចប្រជុំកំពូល G20 ដើម្បីស្វែងរកដំណោះស្រាយ ឲ្យជម្លោះនៅអ៊ុយក្រែនហើយ សូម្បីតែបន្តិចក៏មិនមាននោះដែរ។

យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍របស់លោក ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ ក្នុងពេលដែលលោកកំពុងដឹកនាំ ក្រុមគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដេលីប្រទេសឥណ្ឌា។

ក្នុងនោះផងដែរលោករដ្ឋមន្ត្រី បានកោតសរសើរយ៉ាងខ្លាំង ចំពោះកិច្ចប្រជុំដែលរៀបចំឡើង ដោយម្ចាស់ផ្ទះឥណ្ឌាថាគឺជា សារៈសំខាន់បំផុតមួយក្នុងការជួយបង្កើត សាមគ្គីភាពនៅក្នុងបណ្តាប្រទេស ដែលស្ថិតនៅភាគខាងត្បូងពិភពលោក។

ផ្ទាំងពាណិជ្ជកម្ម

លោករដ្ឋមន្ត្រីបានពោលបែបនេះថា៖ ជាលទ្ធផល ពួកគេបានក្រោកឈរឡើង ដើម្បីការពារផលប្រយោជន៍ ស្របច្បាប់របស់ពួកគេដែល ធ្វើឱ្យវាអាចធ្វើទៅបាន ដើម្បីការពារលោកខាងលិច ពីម្តងទៀតនូវរបៀបវារៈទាំងមូលរបស់អ៊ុយក្រែន ។

ក្នុងនោះផងដែរលោក Lavrov ក៏បានទទូចសុំឲ្យ G20 ត្រូវតែផ្តោតលើបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយបានសរសើរប្រទេសកំពុងរីកចម្រើន មួយចំនួនដែលបានព្យាយាមរារាំង កិច្ចប្រជុំនេះមិនឲ្យប្រែក្លាយទៅជា កិច្ចប្រជុំដែលមានរូបភាពជានយោបាយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top