ព័ត៌មានអន្តរជាតិ

រុស្ស៊ី ណែនាំពលរដ្ឋរបស់ខ្លួន មិនត្រូវប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ពេលធ្វើដំណើរក្នុងតំបន់អឺរ៉ុប

Sputnik

បរទេស៖ ស្ថានទូតរុស្សីប្រចាំនៅក្នុងទីក្រុង Helsinki បានចេញសេចក្តីប្រកាសណែនាំ ពលរដ្ឋរបស់ខ្លួនមិនគួរឲ្យធ្វើការ ប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ដែលមានស្លាកលេខរុស្សីនៅពេល ដែលធ្វើដំណើរនៅក្នុង ប្រទេសហ្វាំងឡង់ឡើយ។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា រុស្សីមានការព្រួយបារម្ភថា ទណ្ឌកម្មរបស់អឺរ៉ុបនឹងអាចអនុញ្ញាតិឲ្យ រដ្ឋាភិបាលនៃបណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់អឺរ៉ុបនិងហ្វាំងឡង់ផង ក្នុងការអនុវត្តច្បាប់រឹបអូសយកទ្រព្យសម្បត្តិផ្ទាល់ខ្លួន របស់ពលរដ្ឋរុស្សីទាំងអស់។

សេចក្តីថ្លែងការណ៍នោះបានសរសេរថា៖ ដោយការពិចារណាគ្រប់ជ្រុងជ្រោយ ទៅលើហានិភ័យដែលអាចកើតមាន យើងសុំណែនាំឲ្យជនជាតិរុស្ស៊ីទាំងអស់ គួរតែជៀសវាងការធ្វើដំណើរ ទៅប្រទេសហ្វាំងឡង់ដោយប្រើរថយន្ត ដែលមានស្លាកលេខរុស្ស៊ី។

គួរឲ្យដឹងដែរថាការជូនដំណឹង ពីសំណាក់ស្ថានទូតរុស្សីលើកនេះ បានធ្វើឡើងបន្ទាប់ពី គណៈកម្មការអឺរ៉ុបបានបញ្ជាក់ថា ជនជាតិរុស្ស៊ីត្រូវបានហាមឃាត់ មិនឱ្យនាំយានយន្តឆ្លងកាត់ ព្រំដែនរបស់ប្លុកឡើយ សូម្បីតែសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬក្នុងអំឡុងពេលធ្វើដំណើរទេសចរណ៍ រយៈពេលខ្លីក៏ដោយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top