ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន​ ទំនងជាស្វែងរកការគាំទ្របែបអភិរក្ស តាមរយៈការរុះរើគណៈរដ្ឋមន្ត្រី

រូបភាពពី៖​ Kyodo

តូក្យូ៖ ក្រុមអ្នកវិភាគបានឲ្យដឹងថា ការរុះរើគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ដែលបានគ្រោងទុកបន្ទាប់ពីចូលរួមកិច្ចប្រជុំពាក់ព័ន្ធអាស៊ាន និងជាក្រុមនៃកិច្ចប្រជុំកំពូល G20 ប្រហែលជាមានគោលបំណង ដើម្បីទទួលបានការគាំទ្រដ៏រឹងមាំពីអ្នកអភិរក្សនៅក្នុងគណបក្សប្រជាធិបតេយ្យសេរីរបស់លោក។

លោក គីស៊ីដា ត្រូវបានគេរំពឹងថា នឹងធ្វើការកែប្រែគណៈរដ្ឋមន្ត្រីរបស់លោក នៅថ្ងៃពុធ​ នៅពេលដែលប្រទេសចិនបាន ស្តីបន្ទោសចំពោះការបង្ហូរចេញទឹកវិទ្យុសកម្មរបស់ប្រទេសជប៉ុន ពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលខូចចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលរឹតតែធ្វើឱ្យទំនាក់ទំនងរបស់ពួកគេមានភាពផុយស្រួយរួចទៅហើយ។

ខណៈពេលដែលកំពុងព្យាយាមធ្វើឱ្យរូបភាពនៃរដ្ឋាភិបាលរបស់លោកមានភាពស្រស់ថ្លា ដើម្បីទាក់ទាញប្រជាប្រិយភាពរបស់លោក គីស៊ីដា ដែលគេស្គាល់ថា ជាមនុស្សកម្រិតមធ្យម បានក្លាយជាការចង់ពង្រឹងមូលដ្ឋានគ្រឹះនយោបាយរបស់លោក ដោយផ្តល់តំណែងសំខាន់ៗដល់សមាជិកសភា LDP ដែលល្បីល្បាញដោយសារទស្សនៈប្រឆាំងនឹងចិន។ ​

ប្រសិនបើលោក គីស៊ីដា អាចរីករាយនឹងការគាំទ្រពីពួកអភិរក្សនិយម ដែលតាមទម្លាប់បានសង្កត់ធ្ងន់លើទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ជាងអ្នកដែលមានប្រទេសចិន ដឹកនាំដោយកុម្មុយនិស្ត លោកប្រហែលជាមានទំនុកចិត្តក្នុងការហៅការបោះឆ្នោតមួយនៅចុងឆ្នាំនេះ។

លោក Shiro Sakaiya សាស្ត្រាចារ្យផ្នែកនយោបាយជប៉ុន នៅសាកលវិទ្យាល័យតូក្យូបានឲ្យដឹងថា “លោក គីស៊ីដា មិនមានសមត្ថភាពដឹកនាំខ្លាំងនោះទេ ប៉ុន្តែលោកបានគ្រប់គ្រង ដើម្បីរក្សាតុល្យភាពក្នុងការបែងចែកតំណែង និងការតំរង់ទិសគោលនយោបាយ ដើម្បីជៀសវាងការរិះគន់នៅក្នុងបក្សកាន់អំណាច” ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top