ប៉េកាំង៖ ស្ថានទូតចិន ប្រចាំនៅអង់គ្លេស បានជំរុញឱ្យភាគីពាក់ព័ន្ធក្នុងប្រទេសអង់គ្លេស បញ្ឈប់ឧបាយកលនយោបាយប្រឆាំងចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងរបាយការណ៍ថ្មីៗរបស់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសអំពីការចាប់ខ្លួនជនជាតិអង់គ្លេសពីរនាក់ពីបទសង្ស័យផ្តល់ព័ត៌មានសម្ងាត់ដល់ប្រទេសចិន អ្នកនាំពាក្យរបស់ស្ថានទូតបានឲ្យដឹងថា “ការអះអាងដែលថាប្រទេសចិន ត្រូវបានគេសង្ស័យថា លួចស៊ើបការណ៍សម្ងាត់របស់អង់គ្លេស គឺជាការប្រឌិតទាំងស្រុង និងគ្មានអ្វីក្រៅតែពីការបង្កាច់បង្ខូចអាក្រក់”។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា “យើងប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងជំរុញឱ្យភាគីពាក់ព័ន្ធនៅក្នុងចក្រភពអង់គ្លេស បញ្ឈប់ឧបាយកលនយោបាយប្រឆាំងនឹងចិនរបស់ពួកគេ ហើយបញ្ឈប់ការប្រព្រឹត្តិនយោបាយដោយខ្លួនឯងបែបនេះ”៕ ប្រែសម្រួល ឈូក បូរ៉ា