បរទេស ៖ប្រធានាធិបតី បណ្តោះអាសន្ន របស់ប្រទេស ម៉ាលីលោក Assimi Goita បានធ្វើការថ្លែងអំណរគុណ ដល់មេដឹកនាំរុស្សីលោក Vladimir Putin នៅអំឡុងពេលនៃជំនួបគ្នា កាលពីចុងសប្តាហ៍កន្លងមក។
យោងតាមការចេញ ផ្សាយរបស់ RT បានឲ្យដឹងថា លោក Goita បានអរគុណដល់ រុស្សី ដែលបានប្រឆាំង ទៅ នឹងសេចក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ក្នុងការបន្តដាក់ទណ្ឌកម្ម សេដ្ឋកិច្ចប្រឆាំង ទៅនឹងប្រទេសរបស់លោក ។
នៅក្នុងអំឡុងពេល នៃកិច្ចសន្ទនាគ្នាលោក Putin ក៏បានសំដែងនូវការរំលែកទុក្ខ ជាមួយនឹងប្រទេសនៅ អាហ្វ្រិកខាងលិច នេះផងដែរ ចំពោះការវាយប្រហារ កាលពីពេលថ្មីៗនេះ ដោយក្រុមជ្រុល និយមអ៊ីស្លាម ទៅលើទីតាំងមូលដ្ឋានទ័ព និង នាវាដឹកអ្នកដំណើរមួយគ្រឿង នៅភាគខាងជើង នៃប្រទេស ដែលបណ្តាល ឲ្យមានអ្នកបាត់បង់ជីវិតសរុប៦៤នាក់ ។
រំលឹកដែរថា កាលពីខែមុន រដ្ឋាភិបាលទីក្រុងមូស្គូ បានរារាំងការបន្តដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិប្រឆាំង នឹងប្រទេសម៉ាលី ដោយបញ្ចប់របប ដែលបានអនុញ្ញាតឱ្យស្ថាប័នពិភពលោកអនុវត្តការរឹតបន្តឹងការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិ លើអាជ្ញាធរ នៃប្រទេសអាហ្រ្វិក ដែលត្រូវបានចោទប្រកាន់ថា បានរំលោភលើកិច្ចព្រមព្រៀង សន្តិភាពឆ្នាំ២០១៥ ៕
ប្រែសម្រួល៖ស៊ុនលី