សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ថាទីភ្នាក់ងារព័ត៌មាន កណ្តាលកូរ៉េ បានឲ្យនៅព្រឹកថ្ងៃអង្គារនេះថា លោក គីម ជុងអ៊ុន មេដឹកនាំកំពូលរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ហៅកាត់ថា (កូរ៉េខាងជើង) បានចេញដំណើរទៅកាន់ប្រទេសរុស្ស៊ី កាលពីរសៀលថ្ងៃអាទិត្យ ។ ទីភ្នាក់ងារ Xinhua បានទទួល សារនៅព្រឹកថ្ងៃអង្គារនេះ ។
យោងតាមសេចក្តីការណ៍ បានឱ្យដឹងថា លោក គីម អគ្គលេខាធិការនៃគណបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋ នៃកូរ៉េខាងជើង បានចាកចេញពីរដ្ឋធានីព្យុងយ៉ាង តាមរថភ្លើងនៅរសៀលថ្ងៃអាទិត្យ ដើម្បីបំពេញទស្សនកិច្ច នៅសហព័ន្ធរុស្ស៊ី ។
ជុំវិញការធ្វើទស្សនកិច្ចនេះដែរ មិនទាន់មានសេចក្តីរាយការណ៍លម្អិតណាមួយ ដែលបញ្ជាក់អំពីដំណើរ ការវិវត្តន៍យ៉ាងណា ទៀតនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
