វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានទាមទារ ឱ្យមានការដកតំណែងចៅក្រម សហព័ន្ធនៅក្នុងសំណុំរឿង វិទ្ធង្សនា ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ របស់លោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។
មេធាវីរបស់លោក ត្រាំ បានជំទាស់នឹងការអត្ថាធិប្បាយ របស់ចៅក្រមសហព័ន្ធ Tanya Chutkan ដែលត្រូវបានធ្វើឡើង ខណៈដែលការកាត់ទោស ជនជាប់ចោទ ៦រូបកាលពីមុនថ្ងៃទី០៦ ខែមករា ដែលបង្ហាញមុខលោក ត្រាំ បានបង្ហាញថាលោក ជឿថា លោក ត្រាំ “គួរតែត្រូវបានកាត់ទោស និងដាក់ពន្ធនាគារ” ។
មេធាវីរបស់លោក ត្រាំ បានឲ្យដឹងនៅក្នុង ឯកសារតុលាការថា “ចៅក្រម Chutkan មានពាក់ព័ន្ធនឹងករណី ផ្សេងទៀតបានស្នើថា អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ គួរតែត្រូវបានកាត់ទោស និងដាក់ពន្ធនាគារ” ។
លោក ត្រាំ ត្រូវបានចោទប្រកាន់ដោយលោក Jack Smith ទីប្រឹក្សាពិសេសរបស់សហរដ្ឋអាមេរិក ជាមួយនឹងបទឧក្រិដ្ឋចំនួនបួន សម្រាប់ការចោទប្រកាន់ថា បានប៉ុនប៉ងធ្វើឱ្យខូចលទ្ធផល នៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ។
លោក ត្រាំ គឺជាអតីតប្រធានាធិបតីអាមេរិកដំបូងគេ ដែលប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌ។ លោកត្រូវបានចោទប្រកាន់ក្នុងករណីចំនួន ៤ ដែលពីរដោយលោក Smith និងពីរដោយរដ្ឋអាជ្ញាក្នុងទីក្រុង New York និង Georgia ដោយឡែកពីគ្នា ហើយលោកបានអះអាងថា មិនមានកំហុស ចំពោះការចោទប្រកាន់ទាំងអស់។
កាលពីថ្ងៃចន្ទ លោក ត្រាំ ក៏បានព្យាយាមច្រានចោលការរាប់ចំនួន៧ ដែលលោកប្រឈមមុខនៅក្នុងសំណុំរឿងហ្សកហ្ស៊ី ដោយលើកហេតុផលថា លោកមានអភ័យ ឯកសិទ្ធិពីការ កាត់ទោស ចំពោះសកម្មភាព ដែលលោកបានប្រព្រឹត្តក្នុង តួនាទីជាប្រធានាធិបតី៕
ប្រែសម្រួល ឈូក បូរ៉ា