ព័ត៌មានអន្តរជាតិ

ឡានក្រុងលើទឹករបស់ក្រុង Hangzhou នឹងបម្រើដល់ការប្រកួតកីឡាអាស៊ីលើកទី ១៩

បងប្អូនទាំងអស់គ្នា ថ្ងៃទី ១២ ខែកញ្ញានេះ សន្និសីទបង្កើតគណៈប្រតិភូកីឡាចិន នៃការប្រកួតកីឡាអាស៊ីលើកទី ១៩ក្រុងHangzhouបានប្រារព្ធធ្វើនៅទីក្រុងប៉េកាំង។
ប្រតិភូកីឡាចិន​ សរុបមានចំនួន១៣២៩នាក់ ។គួររំលឹកថា ការប្រកួតកីឡាអាស៊ីលើកទី ១៩ ជិតនឹងបើកធ្វើនៅថ្ងៃទី ២៣ ខែកញ្ញានៅក្រុងHangzhou នេះជាលើកទី ៣ ហើយដែលប្រទេសចិនធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីដែលជាព្រឹត្តិការណ៍កីឡាចម្រុះអន្តរជាតិដែលមានថ្នាក់ខ្ពស់បំផុតនៅអាស៊ី ។

ទីក្រុងHangzhou ជាទីក្រុងប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ល្បីល្បាញក្នុងប្រទេសចិន គឺជាទីក្រុងដ៏ស្រស់ស្អាតបំផុតមួយនៅក្នុងប្រទេសចិន ដែលអ្នកក្រុងមានអារម្មណ៍សុភមង្គលបំផុត ហើយកន្លែងនេះមានបឹងដ៏ស្រស់ស្អាតបំផុតនៅក្នុងប្រទេសចិនគឺបឹងXihu ។ វប្បធម៌នៃទីក្រុងនេះមានភាពជ្រាលជ្រៅណាស់… មានពាក្យមួយនិយាយថា មានឋានសួគ៌នៅពីលើ ហើយមានក្រុងSuzhou និង Hangzhouនៅពីក្រោម ដែលបង្ហាញពីភាពទាក់ទាញនៃទេសភាពនៃទីក្រុង Hangzhou ។ ស្រុកកំណើតត្រីនិងអង្ករ បុរីសូត្រ នគរវត្ថុបុរាណ និងវប្បធម៌តែដ៏សម្បូរបែប គឺជាចំណាប់អារម្មណ៍ដ៏ល្អបំផុតរបស់ពិភពលោកចំពោះទីក្រុង Hangzhou ។ អ្នកអក្សរសិល្ប៍ អ្នកនិពន្ធនិងសិល្បករជំនាន់បុរាណបានបន្សល់ទុកនូវស្នាដៃកំណាព្យ សៀវភៅ និងគំនូរជាច្រើននៅ ក្រុងHangzhou ។
ទីក្រុង Hangzhou មានមជ្ឈមណ្ឌលពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំបំផុតនៅក្នុងប្រទេសចិន និងជាទីក្រុងកណ្តាល នៃពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសចិន។ ដោយមានខ្សែសង្វាក់ឧស្សាហកម្មអេឡិចត្រូនិកដ៏រឹងមាំ និងក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកដ៏ល្អឥតខ្ចោះ ហើយបានក្លាយជាមជ្ឈមណ្ឌលដឹកនាំទីផ្សារអេឡិចត្រូនិករបស់ប្រទេសចិន។
គួររំលឹកថា ឡានក្រុងលើទឹកក្រុង Hangzhou ដែលជាប្រព័ន្ធឡានក្រុងលើទឹកនៅក្នុងទីក្រុង Hangzhou វាចុះចតនៅស្ថានីយ (កំពង់ផែ) ដើម្បីជួយសម្រួលដល់សម្ពាធចរាចរណ៍ផ្លូវគោក និងផ្តល់សេវាកម្មទេសចរណ៍ដល់អ្នកទេសចរ។ភ្ញៀវទេសចរមកពីជុំវិញពិភពលោកនឹងអាចជិះឡានក្រុងសាធារណៈលើទឹកប្រភេទនេះ ដើម្បីគយគន់ទេសភាពដ៏ស្រស់ស្អាតតាមព្រែកជីក Beijing- Hangzhou ជាមួយគ្នានេះ ឡានក្រុងលើទឹកក៏ជួយធានាការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកក្នុងអំឡុងពេលការប្រកួតកីឡាអាស៊ីផងដែរ។

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top