បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ការចោទប្រកាន់ទោសឧក្រិដ្ឋកម្មជាច្រើន ប្រឆាំងនឹងអតីតប្រធានាធិបតីអាមេរិក លោក Donald Trump គឺជាការធ្វើទុក្ខបុកម្នេញ និងបង្ហាញពី ការស្អុយរលួយ នៅក្នុងប្រព័ន្ធនយោបាយអាមេរិករបស់ប៉ុណ្ណោះ។
យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំរុស្ស៊ីរូបនេះបានថ្លែងការណ៍បែបនេះ កាលពីថ្ងៃអង្គារក្នុងអំឡុងពេល ពិភាក្សាគ្នានៅឯវេទិកាសេដ្ឋកិច្ចបូព៌ានៅទីក្រុង Vladivostok ហើយក្នុងនោះលោកបានបន្ថែមថា សហរដ្ឋអាមេរិកនៅក្នុង ស្ថានភាពបច្ចុប្បន្នរបស់ខ្លួន មិនអាចទាមទារសិទ្ធិក្នុងការ បង្រៀនលទ្ធិប្រជាធិបតេយ្យ ដល់អ្នកដទៃបានទៀតនោះទេ ។
រឿងដែលកំពុងកើតឡើងចំពោះលោក Trump នៅពេលនេះគឺជាសកម្មភាព ធ្វើទុក្ខបុកម្នេញលើគូប្រជែងនយោបាយ ប៉ុណ្ណោះហើយវាត្រូវបានធ្វើឡើងក្នុងទិដ្ឋភាពច្បាស់ៗឲ្យមើលឃើញ ទៅដល់សាធារណជនអាមេរិក និងពិភពលោកទាំងមូល។
គួរឲ្យដឹងដែរថា ចាប់តាំងពីចាកចេញពីតំណែងមក លោក Trump ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មជាច្រើន ទាំងនៅកម្រិតសហព័ន្ធ និងរដ្ឋ ចាប់ពីការរំខានដល់ការបោះឆ្នោត រហូតដល់ការញុះញង់ឱ្យមានកុប្បកម្ម Capitol ថ្ងៃទី ៦ខែមករា រហូតដល់ករណីមិនប្រក្រតីផ្នែកហិរញ្ញវត្ថុ ៕
ប្រែសម្រួល៖ ស៊ុន លី