បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ប្រទេសឡាតវៀ ដែលជាសមាជិកមួយរបស់អឺរ៉ុប បានសម្រេចបិទព្រំដែនរបស់ខ្លួនសម្រាប់រថយន្តស្លាកលេខរុស្សី ទាំងអស់មិនឲ្យធ្វើដំណើរចូលក្នុងប្រទេសរបស់ខ្លួនឡើយ។
ប្រភពដដែលបានសរសេរទៀតថាការសម្រេចចិត្តនេះបានធ្វើឡើងនៅក្រោយពេលដែលក្រុមប្រឹក្សាអឺរ៉ុបបានចេញបញ្ជាឲ្យសមាជិករបស់ខ្លួនទាំងឡាយក្នុងករារាំងនិងបង្កើនការត្រួតពិនិត្យចំពោះទ្រព្យសម្បត្តិឬវត្ថុកាន់កាប់របស់ជនជាតិរុស្សីទាំងឡាយដែលនឹងត្រូវយកចូលក្នុងតំបន់អឺរ៉ុបបន្ថែមទៀត។
យោងតាមការបញ្ជាក់នៅលើគេហទំព័ររបស់សេវាចំណូលរដ្ឋឡាតវៀ ចេញផ្សាយកាលពីថ្ងៃអង្គារ បានឲ្យដឹងថាចាប់ពីថ្ងៃទី១២ខែកញ្ញា យានជំនិះដែលបានចុះបញ្ជីនៅក្នុងប្រទេសរុស្ស៊ីនឹងត្រូវបានបដិសេធមិនឱ្យចូលទៅក្នុងសហភាពអឺរ៉ុបតាមរយៈច្រកព្រំដែនឡាតវៀនិងរុស្ស៊ី និងឡាតវៀបេឡារូស ឡើយ។
គួរឲ្យដឹងដែរថាទោះបីជាយ៉ាងណាក្តីភ្លាមៗរដ្ឋាភិបាលទីក្រុងមូស្គូ បានចេញសេចក្តីប្រកាសថ្កោលទោសចំពោះការហាមប្រាមនេះ ដោយអ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maria Zakharova បានហៅវាថាជាការបង្ហាញពីការរើសអើងជាតិសាសន៍ដោយមន្ត្រីលោកខាងលិច៕ ប្រែសម្រួល៖ស៊ុនលី
