ព័ត៌មានអន្តរជាតិ

យោធាបារាំង ចាប់ផ្តើមដំណើរការសកម្មភាពឡើងវិញ បន្ទាប់ពីរដ្ឋប្រហារនៅហ្គាបុងស្ងប់ស្ងាត់

រូបភាពពី៖​ AFP

បរទេស៖ ក្រសួងកិច្ចការងារកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសបារាំង បានប្រកាសកាលពីថ្ងៃអង្គារប្រតិបត្តិការយោធាបារាំង នៅក្នុងប្រទេសហ្គាបុងកំពុងចាប់ផ្តើមឡើងវិញបន្តិចម្តងៗ បន្ទាប់ពីត្រូវបានផ្អាកជាងមួយសប្តាហ៍មុនដើម្បីជាការឆ្លើយតបទៅនឹងរដ្ឋប្រហារទម្លាក់ប្រធានាធិបតី Ali Bongo។

ថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតលោករដ្ឋមន្ត្រី Sebastien Lecornu បានឲ្យដឹងថា បែបនេះថា៖សកម្មភាពយោធារបស់យើងកំពុងចាប់ផ្តើមដំណើរការឡើងវិញបន្តិចម្តងៗនិងមួយករណីម្តងៗតាមជាក់ស្តែង។

រដ្ឋាភិបាលទីក្រុងប៉ារីស បានប្រកាសនៅដើមខែកញ្ញាថា ខ្លួនបានផ្អាកកិច្ចសហប្រតិបត្តិការយោធាជាមួយអាជ្ញាធរថ្មីរបស់ប្រទេសហ្គាបុង ដែលបានឡើងកាន់អំណាចដោយរដ្ឋប្រហារនៅថ្ងៃទី៣០ខែសីហា ប៉ុន្មានម៉ោងបន្ទាប់ពីមេដឹកនាំដ៏យូរ Ali Bongo ត្រូវបានប្រកាសថាជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេស។

មេដឹកនាំរដ្ឋប្រហារបានលុបចោលលទ្ធផលបោះឆ្នោត និងរំលាយស្ថាប័នជាតិ ដោយមានប្រសិទ្ធភាពបញ្ចប់ការគ្រប់គ្រងរបស់ប្រធានាធិបតី ដែលត្រូវបានបណ្តេញចេញពីតំណែងដែលបានកាន់តំណែងអស់រយៈពេល ១៤ឆ្នាំ និងកំពុងត្រៀមបន្តអាណត្តិរបស់គាត់សម្រាប់អាណត្តិទីបី៕ ប្រែសម្រួល៖ស៊ុនលី

To Top