រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ថា គណៈកម្មាធិការកណ្តាលសម្រាប់ការគ្រប់គ្រងគ្រឿងញៀន ហៅកាត់ថា (CCDAC) បានឲ្យដឹងកាលពីថ្ងៃអង្គារថា អាជ្ញាធរមីយ៉ាន់ម៉ា បានរឹបអូសគ្រាប់ថ្នាំដាស់អារម្មណ៍ចំនួន៩០០.០០០គ្រាប់នៅក្នុងទីក្រុងពាណិជ្ជកម្មនៃទីក្រុងរ៉ងហ្គូន ។
គណៈកម្មាធិការ CCDAC បានឲ្យដឹងថា ការធ្វើសកម្មភាពនេះផ្អែកលើការផ្តល់ព័ត៌មាន ប៉ូលិសបានស្វែងរកបុរសដែលជាជនសង្ស័យ២នាក់នៅលើផ្លូវ Yangon-Pyay ក្នុងទីក្រុង Insein នៃទីក្រុងរ៉ងហ្គូន កាលពីថ្ងៃទី២២ ខែសីហា ហើយបានរឹបអូសគ្រាប់ថ្នាំដាស់អារម្មណ៍ទាំងនោះពីពួកគេ ។
ជនសង្ស័យទាំងពីរនាក់ និងជនសង្ស័យម្នាក់ទៀតនៅទីក្រុង Tamwe នៃទីក្រុងយ៉ាំងហ្គោន ត្រូវបានចាប់ខ្លួននៅក្នុងករណីនេះ។
ជនសង្ស័យត្រូវបានចោទប្រកាន់ស្ថិតក្រោមច្បាប់ស្តីពីគ្រឿងញៀន និងសារធាតុចិត្តសាស្ត្ររបស់ប្រទេសអាស៊ីអាគ្នេយ៍ មួយនេះ ហើយការស៊ើបអង្កេតបន្ថែមក៏កំពុងដំណើរការផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា