ព័ត៌មានអន្តរជាតិ

OPEC ​ព្យាករណ៍កំណើនតម្រូវ ការប្រេងពិភពលោក សម្រាប់ឆ្នាំ២០២៣-២០២៤

ប្រភព ៖ xinhua

វីយែន ៖ កំណើនតម្រូវការប្រេងពិភពលោក ដ៏រឹងមាំត្រូវបានព្យាករណ៍ នៅឆ្នាំ២០២៣ និង២០២៤ ដោយអង្គការនៃប្រទេសនាំចេញប្រេង (OPEC) ដោយសារកំណើនសេដ្ឋកិច្ចពិភពលោក​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងរបាយការណ៍ទីផ្សារ ប្រេងប្រចាំខែរបស់ខ្លួន សម្រាប់ខែកញ្ញា ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ អង្គការ OPEC បានឲ្យដឹងថា ខ្លួនរំពឹងថា តម្រូវការប្រេងពិភពលោក នឹងកើនឡើង ២,៤៤ លានបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ២០២៣ និង ២,២៥ លានបារ៉ែលនៅឆ្នាំក្រោយ។

នេះតំណាងឱ្យកំណើនប្រចាំឆ្នាំ ២,៤៥ភាគរយនៅឆ្នាំនេះ និង ២,២ ភាគរយនៅឆ្នាំ២០២៤។ ការព្យាករណ៍នៅតែមិនផ្លាស់ប្តូរពីខែមុន។ អង្គការ OPEC បានឲ្យដឹងថា តម្រូវការប្រេង ពិភពលោកនៅឆ្នាំនេះ ដែលរំពឹងថានឹងកើនឡើងដល់ ១០២,១លានបារ៉ែលក្នុងមួយម៉ោង នឹងលើសពីកម្រិតមុនការ រាតត្បាតដោយជំងឺកូវីដ-១៩ ។

ក្រុមអ្នកផលិតប្រេង បានឲ្យដឹងថា ទោះបីជាមានបញ្ហាប្រឈមជាច្រើន រួមទាំងអតិផរណាខ្ពស់ អត្រាការប្រាក់កើនឡើង និងភាពតានតឹងផ្នែក ភូមិសាស្ត្រនយោបាយ “កំណើនសេដ្ឋកិច្ចពិភពលោក ដែលកំពុងបន្តត្រូវ បានព្យាករណ៍ថា នឹងជំរុញតម្រូវការប្រេង ជាពិសេសដោយសារការ ងើបឡើងវិញ នៃវិស័យទេសចរណ៍ ការធ្វើដំណើរតាមផ្លូវអាកាស និងការចល័តការ បើកបរប្រកបដោយស្ថិរភាព”។

ប្រភពបានបន្ថែមថា “នៅក្នុងឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចសកលដ៏រឹងមាំ ចំពេលមានការរីកចម្រើនជាបន្តនៅក្នុងប្រទេសចិន ត្រូវបានគេរំពឹងថា នឹងជំរុញការប្រើប្រាស់ប្រេងបន្ថែមទៀត” ។

នៅក្នុងរបាយការណ៍ប្រចាំខែ អង្គការក៏បានជាប់គាំងទៅនឹងការព្យាករណ៍ពីមុនរបស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកផងដែរថា ២,៧ ភាគរយនៅឆ្នាំ២០២៣ និង ២,៦ ភាគរយនៅឆ្នាំ២០២៤៕
ប្រែសម្រួល ឈូក បូរ៉ា

To Top