ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើងប្តេជ្ញា គាំទ្រដោយគ្មានលក្ខខណ្ឌ រាល់ការសម្រេចចិត្ត ដោយលោកពូទីន ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន

ប្រភព៖ AFP

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធនេះបានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯទីតាំងបង្ហោះយានអវកាសទំនើបបំផុតរបស់រុស្ស៊ី ចំពេលមានការព្រមានពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ប្រឆាំងនឹងការផ្ទេរអាវុធដ៏មានសក្តានុពល

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក គីម បានសន្យាគាំទ្រ “ទាំងស្រុង និងដោយគ្មានលក្ខខណ្ឌ” ចំពោះ “ការសម្រេចចិត្តទាំងអស់ ” ដោយលោកពូទីន ក្នុងន័យជាក់ស្តែងមួយ ចំពោះសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈដែលមេដឹកនាំទាំងពីរ បានពិភាក្សាគ្នានៅឯ Vostochny Cosmodrome ក្នុងតំបន់ Amur នៃភាគខាងកើតរបស់រុស្ស៊ី ជិតព្រំដែនជាមួយប្រទេសចិន។

កិច្ចប្រជុំនេះបានធ្វើឡើង ខណៈដែលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានដកស្រង់សម្តីមន្ត្រីលោកខាងលិច ដែលមិនបញ្ចេញអត្តសញ្ញាណ ដោយនិយាយថា រុស្ស៊ីសង្ឃឹមថា នឹងទទួលបានគ្រាប់កាំភ្លើង ធំរបស់កូរ៉េខាងជើង សម្រាប់ប្រើប្រាស់ ក្នុងសង្គ្រាមរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ខណៈដែលទីក្រុងព្យុងយ៉ាង ហាក់ដូចជាចង់បាន បច្ចេកវិទ្យាទំនើបសម្រាប់ផ្កាយរណប និងនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ ក៏ដូចជាជំនួយស្បៀង អាហារពីទីក្រុងម៉ូស្គូ។

លោក ពូទីន បានប្រាប់លោក គីម ថា “យើងត្រូវពិភាក្សាអំពីបញ្ហាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបញ្ហាមនុស្សធម៌ ក៏ដូចជាស្ថានភាពក្នុងតំបន់”៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top