ព្រឹត្តិការណ៍កីឡា អាស៊ីជិតនឹង បើកធ្វើនៅទីក្រុង Hangzhou ប្រទេសចិនក្នុងពេលឆាប់ៗ ខាងមុខនេះ ។ យើងទន្ទឹងរង់ចាំព្រឹត្តិការណ៍ នេះយ៉ាងខ្លាំង ។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ភូមិកីឡាអាស៊ី Hangzhou បានរៀបចំសកម្មភាព “បើកទូលាយសម្រាប់ ប្រព័ន្ធផ្សព្វផ្សាយ” ។
នេះគឺជាថ្ងៃបើកទូលាយ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ចុងក្រោយមុន ពេលបើក ភូមិកីឡាអាស៊ី Hangzhou ។ សកម្មភាព “បើកទូលាយ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ “មានប្រធានបទធំៗ ចំនួនបីគឺ “បៃតង ភាពវៃឆ្លាត និងវប្បធម៌” ដែលគ្របដណ្តប់ លើកន្លែង រស់នៅគ្មានកាកសំណល់ នៅក្នុងភូមិអត្តពលិក ផ្ទះវប្បធម៌ នៅក្នុងភូមិមន្ត្រីបច្ចេកទេស និងសាលដកបទ ពិសោធជីវភាពឆ្លាតវៃ ក្នុងភូមិប្រព័ន្ធផ្សព្វផ្សាយជាដើម ។
អ្នកសារព័ត៌មានចំនួន ១៥០ នាក់ដែលមកពីប្រព័ន្ធផ្សព្វផ្សាយ សំខាន់ៗថ្នាក់ជាតិនិងខេត្ត ក្រុងបានចូលទៅក្នុង “ភូមិកីឡាអាស៊ី” ដើម្បីស្វែងយល់ពីជីវភាពប្លែកៗ នៅក្នុង ភូមិកីឡាអាស៊ីជាមុន ។ មនុស្សយន្តនៅក្នុង មជ្ឈមណ្ឌលដកបទពិសោធជីវភាព ឆ្លាតវៃនៃភូមិអត្តពលិក អាចលេងព្យាណូបាន ហើយរថយន្ត AR minibus ដ៏ឆ្លាតវៃធ្វើដំណើរ ដោយស្វ័យប្រវត្តិនៅ ក្នុងភូមិកីឡាអាស៊ី ដើម្បីទទួលនិងដឹកជញ្ជូន អ្នកដំណើរ ។
ក្នុងមជ្ឈមណ្ឌលដកបទ ពិសោធជីវភាពឆ្លាតវៃ ក៏អាចវាយប៉ីងប៉ុងលើតុ ជាមួយមនុស្សយន្តបានដែរ ។ រថយន្តដែលគ្មានមនុស្ស បើកត្រូវបានគេរកឃើញ ជាញឹកញាប់នៅក្នុង ភូមិកីឡាអាស៊ី ហើយមនុស្សអាចហៅវាឱ្យឈប់ ដើម្បីទិញការ៉េម និងផលិតផលផ្សេងទៀត ។
ភូមិកីឡាអាស៊ីHangzhou គ្របដណ្តប់លើផ្ទៃដីសរុប ១,១៣លានម៉ែត្រការ៉េ ហើយមានភូមិអត្តពលិក ភូមិមន្ត្រីបច្ចេកទេស និងភូមិប្រព័ន្ធផ្សព្វផ្សាយ ដែលជាកន្លែងមិនមែនកីឡដ្ឋាន ដ៏ធំបំផុត ដើម្បីផ្តល់សេវាដល់ អ្នកចូលរួមព្រឹត្តិការណ៍ កីឡាច្រើនបំផុត ដែលប្រតិបត្តិការជាបន្តបន្ទាប់ និងមានរយៈពេលយូរបំផុត ។
តាមផែនការ ពិធីបើកភូមិកីឡាអាស៊ីHangzhou នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែកញ្ញាខាងមុខ ។ ដល់ពេលនោះ សមាជិកប្រតិភូកីឡាមកពីប្រទេសនានា អាចទទួលយកបទពិសោធ នៅក្រុងHangzhou អំពី ប្រទេសចិនបៃតង ការអភិវឌ្ឍបច្ចេកវិទ្យា ខ្ពស់ដ៏ឆ្លាតវៃ របស់ប្រទេសចិន និងវប្បធម៌ចិន ដ៏ត្រចះត្រចង់ ៕
អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន