ព័ត៌មានអន្តរជាតិ

អង់គ្លេស ចាត់ទុកទាហានប៉ារ៉ារបស់ក្រុម Wagner ជាអង្គភាពភេវរកម្ម

រូបភាពពី៖​ XINHUA

បរទេស៖ ចក្រភព​អង់គ្លេស ​កាលពី​ថ្ងៃ​សុក្រម្សិលមិញនេះ​បាន​ប្រកាស​ជា​ផ្លូវការហើយ​ថា​ក្រុម​ទាហានឈុតប៉ារ៉ា Wagner គឺជា​អង្គការ​ភេរវកម្មដែលការសម្រេចចិត្តនេះនឹងធ្វើឲ្យច្បាប់អាចចែងថា ក្លាយជាសមាជិក ឬគាំទ្រក្រុមអង្គភាពនេះនឹងក្លាយទៅជាទោសឧក្រិដ្ឋកម្មដែលត្រូវបានកំណត់ទោស។

សេចក្តីប្រកាសបានបន្ថែមថា បទបញ្ជាដែលចូលជាធរមានដោយ មានប្រសិទ្ធិភាពភ្លាមៗ ហាមឃាត់គ្រប់ទម្រង់នៃការគាំទ្រណាមួយសម្រាប់ក្រុម និងផ្តល់អំណាចដើម្បីដាក់ ការកាត់ទោសជាប់គុកយ៉ាងហោចណាស់១៤ឆ្នាំនិងបូករួមទាំងការផាកពិន័យផងដែរ។

ការគាំទ្រសម្រាប់ក្រុមត្រូវបានកំណត់ដោយលក្ខខណ្ឌផ្សេងៗ រួមទាំងសមាជិកភាព ការចូលរួម ឬរៀបចំការប្រជុំ ដើម្បីបន្ថែមមហិច្ឆតារបស់ក្រុម ឬការបង្ហាញទង់ ឬនិមិត្តសញ្ញា Wagner ជាដើម។

គួរឲ្យដឹងដែរថាWagner Group គឺជាតួអង្គងដ៏លេចធ្លោមួយនៅទូទាំងការវាយលុករបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន ដែលជារឿយៗធ្វើការរួមគ្នាជាមួយយោធារបស់រុស្ស៊ី។ វា​ក៏​មាន​វត្តមាន​យ៉ាង​សំខាន់​ក្នុង​ប្រទេស​ស៊ីរី និង​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីប​អាហ្វ្រិក៕ ប្រែសម្រួល៖ស៊ុនលី

To Top