ព័ត៌មានអន្តរជាតិ

ជើងហោះហើររបស់ក្រុមហ៊ុន Scoot រើអីវ៉ាន់ចេញវិញនៅពេល មកដល់ព្រលានយន្តហោះមួយ របស់ប្រទេសចិន ដោយសារលក្ខខណ្ឌអាកាសធាតុ

រូបភាពពី៖​ AFP

សិង្ហបុរី៖ ក្រុមអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Scoot មួយចំនួននៅលើជើងហោះហើរ Singapore-Xi’an បានមកដល់ទីក្រុងរបស់ប្រទេសចិន កាលពីថ្ងៃសុក្រដោយមិនមានអីវ៉ាន់របស់ពួកគេឡើង ខណៈដែលក្រុមហ៊ុនអាកាសចរណ៍មួយនេះត្រូវបានបង្ខំឱ្យរើចេញអីវ៉ាន់ទាំងនោះ ដោយសារតែលក្ខខណ្ឌអាកាសធាតុ ។

គួរបញ្ជាក់ថា ជើងហោះហើរ TR134 បានហោះចេញពីអាកាសយានដ្ឋាន Changi របស់ប្រទេសសិង្ហបុរី នៅប្រហែល៣៥ នាទីដែលយឺតជាងការគ្រោងទុកកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ។

ក្រុមហ៊ុន Scoot បានឲ្យដឹងនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់ទីភ្នាក់ងារព័ត៌មាន CNA ថា ក្រុមហ៊ុនត្រូវបានតម្រូវឱ្យ “រើអីវ៉ាន់ខ្លះចេញដោយសារតែខ្យល់បក់បោកខ្លាំងខុសពីធម្មតាដែលប៉ះពាល់ដល់ដំណើរការរបស់យន្តហោះមុនពេលការចាកចេញដែលបានគ្រោងទុកនៅម៉ោង៧និង១០នាទីយប់” ។

ក្រុមហ៊ុន Scoot ដែលជាក្រុមហ៊ុនមានតម្លៃទាប នៃក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានឲ្យដឹងថា អ្នកដំណើរដែលរងផលប៉ះពាល់ត្រូវបានជូនដំណឹងនៅពេលមកដល់ Xi’an នៅម៉ោងប្រហែល១និង៣០នាទីព្រឹកថ្ងៃសុក្រ ។

ក្រុមហ៊ុនអាកាសចរណ៍បានបញ្ជាក់ថា ការដាក់អីវ៉ាន់ឡើងវិញដោយសារតែអាកាសធាតុខ្លាំង គឺកម្រណាស់ ដោយបានបន្ថែមថា វ៉ាលីដែលរងផលប៉ះពាល់នឹងត្រូវបានដាក់នៅលើជើងហោះហើរ TR134 ដែលជាជើងហោះហើរបន្ទាប់របស់ខ្លួនដែលគ្រោងនឹងចាកចេញពីសិង្ហបុរីនៅម៉ោង៧និង១០យប់ថ្ងៃសៅរ៍ ហើយមកដល់ Xi’an នៅម៉ោង១២និង៣៥នាទីព្រឹកថ្ងៃអាទិត្យ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top