SANTIAGO DE COMPOSTELA៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ថា សហភាពអឺរ៉ុប (EU) បានលើកឡើងទទូចកាលពីថ្ងៃសុក្រថា សេដ្ឋកិច្ចរបស់ខ្លួនអាចរួចផុតពីការសងសឹកណាមួយពីប្រទេសចិន ក្រោយពីទីក្រុងប៉េកាំង បានព្រមានថា ការស៊ើបអង្កេតរបស់ទីក្រុងប្រ៊ុចស៊ែល លើការឧបត្ថម្ភធនរថយន្តអគ្គិសនីរបស់ប្រទេសចិន នឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្ម ។
អឺរ៉ុបបានដាក់ខ្លួនឯងប្រឈមនឹងហានិភ័យ នៃសង្គ្រាមពាណិជ្ជកម្មនៅគ្រាដែលប្រធានគណៈកម្មការអឺរ៉ុប លោក Ursula von der Leyen បានប្រកាសពីការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនកាលពីថ្ងៃពុធដោយចោទប្រកាន់ប្រទេសចិន ពីបទរក្សាតម្លៃរថយន្ត “កម្រិតទាបដែលសិប្បនិម្មិតដោយការឧបត្ថម្ភធនធំរបស់រដ្ឋ” ។
ការស៊ើបអង្កេតអាចមើលឃើញថា សហភាពអឺរ៉ុបព្យាយាមការពារក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបដោយការដាក់ពន្ធពិន័យលើរថយន្តដែលខ្លួនជឿថា ត្រូវបានលក់ដោយអយុត្តិធម៌នៅក្នុងតម្លៃទាប ។
គួរបញ្ជាក់ថា ការប្រកាសនេះបានកើតឡើងនៅមួយថ្ងៃបន្ទាប់ពីការប្រកាសរបស់លោក von der Leyen ថា ក្រសួងពាណិជ្ជកម្មចិន បានវាយបកទៅលើ “ការការពារនិយមបកអាក្រាត” របស់សហភាពអឺរ៉ុប ហើយបានលើកឡើងថា វិធានការនេះ “នឹងមានផលប៉ះពាល់អវិជ្ជមានដល់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុប” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា