ព័ត៌មានអន្តរជាតិ

ព្យុះស៊ីក្លូន Lee បង្កគ្រោះបាក់ដីនៅភាគខាងលិច នៃប្រទេសកាណដា

រូបភាពពី៖​ AFP

កាណាដា៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ថា ព្យុះ Lee បានបង្កជាគ្រោះបាក់ដី ខណៈដែលព្យុះស៊ីក្លូននេះ បានប្រែកក្លាយព្យុះត្រូពិច បានថមថយកម្លាំងបក់បោកនៅភាគខាងលិចដែលនៅឆ្ងាយនៃខេត្ត Nova Scotia របស់ប្រទេសកាណាដា កាលពីថ្ងៃសៅរ៍បង្កជាគ្រោះទឹកជំនន់លិចផ្លូវថ្នល់ ដួលរលំដើមឈើ និងដាច់ចរន្តអគ្គិសនីសម្រាប់មនុស្សរាប់ម៉ឺននាក់ នៅតាមបណ្តោយឆ្នេរមហាសមុទ្រអាត្លង់ទិកខាងជើង ។
យ៉ាងហោចណាស់មានមនុស្សស្លាប់ដោយសារខ្យល់ព្យុះនេះត្រូវបានកត់ត្រាកាលពីថ្ងៃសៅរ៍ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍មកថា អ្នកបើកបររថយន្តនៅរដ្ឋ Maine របស់សហរដ្ឋអាមេរិក បានស្លាប់ បន្ទាប់ពីដើមឈើមួយដើមបានធ្លាក់លើរថយន្តរបស់គាត់ ។

មជ្ឈមណ្ឌលតាមដានព្យុះសង្ឃរាជាតិអាមេរិក ហៅកាត់ (NHC) បានឲ្យដឹងនៅក្នុងការណែនាំចុងក្រោយរបស់ខ្លួនថា ព្យុះLee កំពុងផ្លាស់ទីទៅភាគខាងជើង បន្ទាប់ពីវាបានបោកបក់មកលើកោះ Long Island ដែលជាកោះតូចមួយស្ថិតនៅភាគនិរតីនៃក្រុង Halifax កាលពីថ្ងៃសៅរ៍ ។

ក្រុមអ្នកព្យាករណ៍បានឲ្យដឹងថា ប្រព័ន្ធអាកាសធាតុដែលនៅតែមានឥទ្ធិពលបានទប់ខ្យល់ជាអតិបរមាដែលមាននិរន្តរភាព ១០០គីឡូម៉ែត្រក្នុង១ម៉ោង ជាមួយនឹងខ្យល់បោកបក់ខ្លាំង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top