
ហៃរៀ៖ អនុត្តរភាពយោធារបស់សហរដ្ឋអាមេរិកមិនបាននាំមកនូវស្ថេរភាពដល់ទ្វីបអាហ្រ្វិកនោះទេ ប៉ុន្តែបានក្លាយជាកត្តាជំរុញឱ្យមានអស្ថិរភាពជំនួសវិញ ដោយលោកស្រី Linda Masarira ប្រធានគណបក្សនយោបាយ ការងារ សេដ្ឋវិទូ និងគណបក្សប្រជាធិបតេយ្យអាហ្វ្រិក (LEAD) របស់ប្រទេសហ្ស៊ីមបាវេបានឲ្យដឹងថា
វត្តមានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងទ្វីបអាហ្រ្វិកមិនមានប្រយោជន៍ដល់ទ្វីបនោះទេ។
លោកស្រី Masarira បានប្រាប់កាសែតស៊ិនហួនៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា “ពួកគេព្យាយាមធ្វើពុត ដូចជាពួកគេកំពុងបំពេញបេសកកម្មបង្កើតសន្តិភាព ប៉ុន្តែយើងទាំងអស់គ្នាដឹងថាក្នុងអំឡុងពេលបេសកកម្មបង្កើតសន្តិភាព ដែលពួកគេកំពុងនិយាយអំពី ពួកគេកំពុងរវល់លួចយកធនធានរបស់ទ្វីបអាហ្រ្វិក។
លោកស្រីបានលេីកឡេីងថា សហរដ្ឋអាមេរិកប្រើប្រាស់របបអាណានិគមនិយម ដើម្បីដណ្តើមយកធនធានរបស់អាហ្វ្រិកឡើងវិញ។ លោក Masarira បានលេីកឡេីងថា “ឥឡូវនេះយើងមានការយល់ដឹងយ៉ាងខ្លាំងអំពីប្រតិបត្តិការបែបនេះ ហើយយើងពិតជាមានកាតព្វកិច្ច ដើម្បីធានាថាយើងការពារប្រទេសរបស់យើងពីអន្តរាគមន៍របស់អាមេរិក” ។
លោកស្រីបានបន្ដថា ប្រទេសហ្ស៊ីមបាវ៉េ បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីអះអាងឯករាជ្យភាពរបស់ខ្លួនដោយចាប់ផ្តើមសមយុទ្ធបែងចែកដីនៅវេននៃសហស្សវត្សរ៍ ដើម្បីកែតម្រូវអតុល្យភាពដីអាណានិគម ដែលអនុគ្រោះដល់ជនជាតិភាគតិច។
លោកស្រីបានកត់សម្គាល់ថា ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសនេះត្រូវបានគេដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ចំពោះការឈរជើងរបស់ខ្លួន ដោយដោះស្រាយភាពអយុត្តិធម៌នៃអាណានិគម។
អ្នកស្រីបានបន្ថែមថា “វាជារឿងគួរឱ្យសោកស្តាយ ដែលសហរដ្ឋអាមេរិកបានឆ្លើយតបយ៉ាងតឹងរ៉ឹង ហើយបានសម្រេចចិត្តដាក់ទណ្ឌកម្មលើប្រទេសហ្ស៊ីមបាវ៉េ រួមទាំងសហភាពអឺរ៉ុប និងចក្រភពអង់គ្លេសផងដែរ ដោយសារតែយើងទាមទារយកមកវិញនូវទឹកដីរបស់យើងដែលយកពីបុព្វបុរសរបស់យើង”៕ ប្រែសម្រួល ឈូក បូរ៉ា
