បរទេស៖ រដ្ឋបាលក្នុងតំបន់បាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទទួលយន្តហោះគ្មានមនុស្សបើក kamikaze ចំនួនប្រាំគ្រឿង និងយន្តហោះដ្រូនស៊ើបការណ៍ Geran-25 ពីអភិបាលនៃតំបន់ Primorsky នៃប្រទេសរុស្ស៊ី លោក Oleg Kozhemyako ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា សេវាសារព័ត៌មាននៃតំបន់ Primorsky បានបង្ហាញកាលពីថ្ងៃអាទិត្យថា អំណោយដល់មេដឹកនាំកូរ៉េខាងជើង ដែលជាថ្ងៃទីប្រាំមួយ និងចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសនេះ ក៏រួមបញ្ចូលផងដែរនូវគ្រឿងសឹកការពាររាងកាយសម្រាប់ប្រតិបត្តិការវាយប្រហារ។ គ្រឿងបរិក្ខារទំនើបផ្តល់នូវការការពារដល់ទ្រូង ស្មា បំពង់ក និងក្រលៀន ខណៈពេលដែល “ស្រាលជាងសមភាគីដែលគេស្គាល់” ។
អំណោយត្រូវបានប្រគល់ជូនលោក គីម ជុងអ៊ុន ខណៈដែលលោក និងលោក Kozhemyako បានទៅទស្សនាពិព័រណ៍ Far East Street នៅលើកោះ Russky ក្នុងទីក្រុង Vladivostok ដើម្បីត្រួតពិនិត្យផ្នែករឹងដែលត្រូវបានផលិតនៅក្នុងតំបន់ Primorsky សម្រាប់តម្រូវការប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។
កាលពីថ្ងៃអាទិត្យផងដែរ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយរូបថតពីជំនួបរបស់លោក គីម ជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu ដែលធ្វើឡើងនៅថ្ងៃមុន៕
ប្រែសម្រួលៈ ណៃ តុលា