តូក្យូ៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសថ្មី របស់ប្រទេសជប៉ុន លោក Yoko Kamikawa បានយល់ព្រមលើភាព ចាំបាច់នៃស្ថិរភាពនៅទូទាំង ច្រកសមុទ្រតៃវ៉ាន់ ជាមួយរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិកលោក Antony Blinken ក្នុងអំឡុងពេលកិច្ចពិភាក្សាផ្ទាល់លើកដំបូង របស់ពួកគេ។

នៅខាងក្រៅសម័យប្រជុំប្រចាំ ឆ្នាំនៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក លោក Kamikawa និង Blinken ក៏បានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់ នៃសម្ព័ន្ធភាពជប៉ុន-អាមេរិក ក្នុងអំឡុងពេលដែលការអះអាងយោធា របស់ចិនកំពុងមានភាពតានតឹងនៅ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
នៅក្នុងកិច្ចប្រជុំនោះ Kamikawa ដែលកាលពីសប្តាហ៍មុនបានក្លាយ ជារដ្ឋមន្ត្រីការបរទេសស្ត្រីដំបូង របស់ប្រទេសជប៉ុន ក្នុងរយៈពេលប្រហែលពីរទសវត្សរ៍ បានប្រាប់ Blinken ថានាងចង់ឱ្យមានការពិភាក្សា ដោយស្មោះត្រង់ អំពីបញ្ហាប្រឈមដែលកំពុងប្រឈមមុខ នឹងទីក្រុងតូក្យូ និងវ៉ាស៊ីនតោន។
លោក Blinken បាននិយាយថា ភាពជាដៃគូរវាងប្រទេសទាំងពីរគឺកាន់តែរឹងមាំ និងមានសារៈសំខាន់ជាងពេលមុនៗ។
Kamikawa និង Blinken ក៏បានព្រមព្រៀង គ្នាដែរថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកនឹងពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគី និងត្រីភាគីជាមួយកូរ៉េខាងត្បូង ដើម្បីដោះស្រាយការគំរាមកំហែងមីស៊ីល និងនុយក្លេអ៊ែរពីកូរ៉េខាងជើង។ ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលផ្លោង មួយគ្រាប់កាលពីពេលថ្មីៗនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
