តូក្យូ ៖ អភិបាលខេត្តអូគីណាវ៉ា របស់ប្រទេសជប៉ុន បានស្វែង រកការគាំទ្រ ពីអន្តរជាតិនៅក្នុងសម័យប្រជុំ របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ សម្រាប់ការប្រឆាំងរបស់លោក ចំពោះផែនការ ផ្លាស់ប្តូរទីតាំងមូលដ្ឋានយោធា របស់សហរដ្ឋអាមេរិក នៅក្នុងខេត្តភាគខាងត្បូងជប៉ុន ។
ប៉ុន្តែជំហររបស់អភិបាលក្រុងលោក Denny Tamaki ត្រូវបានចោទសួរភ្លាមៗ ដោយមន្ត្រីរដ្ឋាភិបាលជប៉ុន នៅទីកន្លែងប្រជុំក្នុងទីក្រុងហ្សឺណែវ ដែលជាការបំបែកចេញពីការឈ្លោះ ប្រកែកគ្នាលើគម្រោងនេះ ដោយផ្អែកលើកិច្ចព្រមព្រៀង ដែលសម្រេចបានជាលើកដំបូង ដោយទីក្រុងតូក្យូ និងវ៉ាស៊ីនតោនក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ។
លោកបាមលើកឡើងថា “ខ្ញុំមកទីនេះថ្ងៃនេះ ដើម្បីសុំឱ្យពិភពលោកធ្វើជាសាក្សី អំពីស្ថានភាពនៅអូគីណាវ៉ា” ដោយលោកបានប្រាប់សម័យប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ស្ថាប័នពិភពលោក ដោយលើកហេតុផលថា ការប្រមូលផ្តុំមូលដ្ឋានយោធា នៅទីនោះគំរាមកំហែងដល់សន្តិភាព។
លោក Tamaki ដែលជាអភិបាលខេត្តអូគីណាវ៉ាដំបូង គេក្នុងរយៈពេល ៨ឆ្នាំ ដែលថ្លែងទៅកាន់ក្រុមប្រឹក្សាបាននិយាយថា “ការងារទាមទារឡើងវិញបានដំណើរការ ទោះបីជាវាត្រូវបានជំទាស់ យ៉ាងច្បាស់ដោយអ្នកបោះ ឆ្នោតអូគីណាវ៉ា នៅក្នុងការបោះឆ្នោតប្រជាមតិ ដែលធ្វើឡើង តាមបែបប្រជាធិបតេយ្យក៏ដោយ។
លោកបានថ្លែងក្នុងអំឡុងពេលមួយផ្នែក នៃសម័យប្រជុំដែលត្រូវបានបែងចែក សម្រាប់អង្គការក្រៅរដ្ឋាភិបាលរបស់ជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។
ក្រោមកិច្ចព្រមព្រៀងទ្វេភាគី រដ្ឋាភិបាលជប៉ុនកំពុងបន្តការងារ ដើម្បីផ្លាស់ប្តូរទីតាំងស្ថានីយ៍អាកាស របស់កងម៉ារីន នៃកងម៉ារីនអាមេរិក Futenma ពីតំបន់ ដែលមានប្រជាជនច្រើន នៅក្នុងមូលដ្ឋានជីណូវ៉ាន់ ទៅកាន់កន្លែងថ្មី ដែលកំពុងត្រូវបានសាងសង់ នៅតំបន់ឆ្នេរនៅណាហ្គោ ទាំងនៅលើកោះអូគីណាវ៉ា ទោះបីជាមានការប្រឆាំងយ៉ាងខ្លាំង នៅក្នុងមូលដ្ឋានក៏ដោយ ៕
ប្រែសម្រួល ឈូក បូរ៉ា