វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ថា យោធាអាមេរិកបានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃចន្ទថា បំណែករបស់យន្តហោះបំបាំងកាយ ដែលបានបាត់ខ្លួន បន្ទាប់ពីអ្នកបើកយន្តហោះបានលោតចេញ ត្រូវបានរកឃើញហើយ បន្ទាប់ពីមួយថ្ងៃនៃការខកខានមិនបានតាមដានយន្តហោះ ដែលមានតម្លៃ៨០លានដុល្លារ បានធ្វើឱ្យមានការភ្ញាក់ផ្អើល និងមានការរិះគន់ចំពោះការវាយតម្លៃដែលមានលក្ខណៈដូចគ្នា ។ ក្រុមមន្ត្រីបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថា ជា Twitter ដូច្នេះ ។
នៅសេចក្តីថ្លែងការណ៍បានអានថា “សមាជិកនៃសហគមន៍គួរតែជៀសវាងតំបន់នេះ ខណៈដែលក្រុមសង្គ្រោះបានធានាកន្លែងរកឃើញបំណែកយន្តហោះនេះ ។
នៅគ្រាដែលយន្តហោះបាត់ខ្លួន អស់រយៈពេល២ម៉ោង ហើយត្រូវបានរកឃើញនៅតំបន់ Williamsburg នៅរដ្ឋ South Carolina កាលពីថ្ងៃអាទិត្យ ។ សេនាធិការចម្រុះបានចេញការអំពាវនាវមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយស្នើសុំឱ្យនរណាម្នាក់ដែលមានព័ត៌មានអំពីយន្តហោះនេះ សូមហៅចូលមក ។
ទីតាំងតាមដានការហោះហើរបានបង្ហាញយន្តហោះស្វែងរកជាច្រើនដែលផ្តោតលើតំបន់ព្រៃឈើ និងដីស្រែក្បែរ Stuckey ដែលស្ថិតនៅក្នុងខោនធី Williamsburg ចម្ងាយប្រហែល១២០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Charleston កាលពីរសៀលថ្ងៃចន្ទ ។
យន្តហោះចម្បាំង F-35 Lightning II ត្រូវបានគេចង់បានដោយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅជុំវិញពិភពលោក ជាពិសេសប្រទេសអ៊ុយក្រែន ជាមួយនឹងរូបរាង និងលក្ខណៈពិសេសរបស់វា ដែលការពារវាពីការចាប់រ៉ាដា បានផងដែរ ។
អ្នកបើកយន្តហោះបានលោតចេញដោយមិនដឹងមូលហេតុ ហើយបានលោតឆ័ត្រយោងដោយសុវត្ថិភាពចូលទៅក្នុងតំបន់ North Charleston កាលពីថ្ងៃអាទិត្យ ដោយទុកយន្តហោះដែលកំពុងហោះហើរនៅក្នុងអ្វីដែលអ្នកខ្លះហៅថា ជា “ខ្មោចឆៅ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា