បរទេស៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានស្នើមហាសេដ្ឋីអាមេរិក Bill Gates ពិគ្រោះជាមួយវៀតណាមអំពីបច្ចេកវិទ្យា និងនវានុវត្តន៍ ខណៈដែលប្រទេសនេះស្វែងរកអាទិភាពក្នុងការអភិវឌ្ឍន៍។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីវៀតណាមបានជួបសហស្ថាបនិកក្រុមហ៊ុន Microsoft Corp កាលពីថ្ងៃទី ២០ ខែកញ្ញា ក្នុងដំណើរបំពេញការងាររបស់លោកនៅសហរដ្ឋអាមេរិក នៅពេលដែលលោកអំពាវនាវឱ្យបន្តគាំទ្រសកម្មភាពចាប់ផ្តើម ការអភិវឌ្ឍន៍បច្ចេកវិទ្យា ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរបៃតង ការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ និងការថែទាំសុខភាព និង ការអប់រំនៅប្រទេសវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាម ចង់បានរូបតំណាងបច្ចេកវិទ្យាដើម្បីជំរុញយុវជនវៀតណាមឱ្យមានការច្នៃប្រឌិត។
មហាសេដ្ឋីអាមេរិក Bill Gates បានប្រាប់នាយករដ្ឋមន្ត្រីវៀតណាមថា លោកបានសង្កើតមើលការអភិវឌ្ឍន៍របស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសសេដ្ឋកិច្ច និងការថែទាំសុខភាព និងការឆ្លើយតបទៅនឹងជំងឺរាតត្បាត Covid-19 ហើយមានការវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់ខ្លួននៅក្នុងតំបន់ទាំងនេះ។
លោកបន្តថា វាមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ Microsoft និងមូលនិធិរបស់លោក។
លោកបានសន្យាបន្តគាំទ្រចំពោះអនាម័យ ទឹកស្អាត បរិស្ថាន ការថែទាំសុខភាព កិច្ចខិតខំប្រឹងប្រែង AI និងការអប់រំរបស់ប្រទេស៕ ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
