ថ្ងៃទី១៩ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោកHanZheng អនុប្រធានរដ្ឋចិន បានអញ្ជើញចូលរួមកិច្ចសន្ទនាថ្នាក់ដឹកនាំ នៃកិច្ចប្រជុំកំពូលគោលដៅអភិវឌ្ឍន៍ ជានិរន្តរភាពនិងថ្លែងសុន្ទរកថា នៅទីចាត់ការទូទៅអង្គការសហប្រជាជតិក្រុងញូវយ៉ក។ លោកHanZheng បានលើកឡើងថា បច្ចុប្បន្ន ការអភិវឌ្ឍសកលប្រឈមមុខនឹងបញ្ហាប្រឈមយ៉ាងម៉ឺងម៉ាត់។
លោកXiJinpingប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនៅឆ្នាំ២០២១ ក្នុងគោលបំណងជំរុញឱ្យសម្រេចបាននូវការអភិវឌ្ឍសកលដែលប្រកបដោយសន្ទុះកាន់តែខ្លាំងក្លា បៃតងនិងរឹងមាំ។ប្រទេសចិន បានរួមបញ្ចូលការអនុវត្តរបៀវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្នុងរយៈពេលមធ្យមនិងវែង និងតម្កល់ការអភិវឌ្ឍ របស់ខ្លួនបញ្ចូលជាមួយវិបុលភាពនិងស្ថិរភាពរបស់ពិភពលោកជានិច្ច ព្រមទាំងជួយប្រទេសភាគខាងត្បូង សកលតាមរយៈប្រតិបត្តិការជាក់ស្តែង។ភាគីចិន នឹងបន្តរួមជាមួយភាគីនានា ដើម្បីរួមចំណែកវិជ្ជមានសម្រាប់ការសម្រេចគោលដៅអភិវឌ្ឍន៍ជានិរន្តរភាព តាមពេលកំណត់និងកសាងសហគមន៍អភិវឌ្ឍន៍សកល។ លោកបានលើកសំណើ៤ចំណុច៖ទី១ តម្កល់ការអភិវឌ្ឍក្នុងឋានៈស្នូលនៃរបៀវារៈសកល។ទី២ កសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ។ទី៣ ក្តាប់កាលានុវត្តភាពប្រវត្តិសាស្ត្រ នៃបដិវត្តន៍បច្ចេកវិទ្យាជុំថ្មី។ទី៤ ស្តារទំនាក់ទំនងភាពជាដៃគូនៃការអភវិឌ្ឍសកលឡើងវិញ៕
អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន