ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ីបានរាយការណ៍ថា យន្តហោះចម្បាំងរុស្ស៊ីធុន Su-34 បានធ្លាក់នៅតំបន់ Voronezh របស់ប្រទេសកាលពីថ្ងៃពុធ ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់តាមកាលវិភាគ។
យន្តហោះបានធ្លាក់នៅម៉ោងប្រហែល ១០ ព្រឹក ម៉ោងក្នុងស្រុកម្សិលមិញនេះ បើតាមរបាយការណ៍បានឲ្យដឹងថា សមាជិកនាវិកពីរនាក់នៅលើយន្តហោះត្រូវបានគេចចេញដោយសុវត្ថិភាព។
យន្តហោះនេះបានធ្លាក់នៅឆ្ងាយពីតំបន់ដែលមានប្រជាជនរស់នៅ ហើយគ្មានការបំផ្លិចបំផ្លាញនៅលើដីនោះទេ ដោយយន្តហោះនោះមិនបានផ្ទុកគ្រាប់រំសេវនោះទេ។ របាយការណ៍បានឲ្យដឹងថា មូលហេតុបឋមនៃការធ្លាក់យន្តហោះនេះអាចមកពីបញ្ហាបច្ចេកទេស៕
ប្រែសម្រួល ឈូក បូរ៉ា