ព័ត៌មានអន្តរជាតិ

ទីតាំង បញ្ចុះសពមេទាហ៊ានស៊ីឈ្នួល Wagner លោក Prigozhin ដាក់ឲ្យសន្តិសុខយាមកាម២៤ម៉ោងលើ២៤ម៉ោង

រូបភាពពី៖​ AFP

បរទេស៖យោងតាមការចេញផ្សាយរបស់ RT បុគ្គលិកទីបញ្ចុះសពបានថ្លែងប្រាប់ក្រុមអ្នកកាសែតថា វិធានការសន្តិសុខត្រូវបានបង្កើននៅទីតាំងផ្នូររបស់អតីតប្រធានក្រុមហ៊ុនយោធាឯកជន Wagner លោក Evgeny Prigozhin ។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះដែរ ប៉ុស្តិ៍យាមមួយ និងកាមេរ៉ា CCTV ត្រូវបានដំឡើង បន្ទាប់ពីវីយូឡុងមួយត្រូវបានលួចចេញពីកន្លែងបញ្ចុះសពនៅឯទីបញ្ចុះសព Prokhorovskoe ក្នុងទីក្រុង St. Petersburg។

ឧបករណ៍នេះគឺស្ថិតក្នុងចំណោមនិមិត្តសញ្ញា នៃក្រុម Wagner ដែលអ្នកប្រយុទ្ធរបស់ពួកគេត្រូវបានគេដាក់រហ័សនាមថា តន្ត្រីករ ដោយសារតែឈ្មោះដែល PMC មានជាប់ពាក់ព័ន្ធជាមួយអ្នកនិពន្ធជនជាតិអាល្លឺម៉ង់បុរាណ Richard Wagner ។

បុគ្គលិករូបនេះក៏បានបង្ហើបទៀតថា បន្ទាប់ពីនោះ កាមេរ៉ា CCTV និងស្តង់យាមត្រូវបានតំឡើងនៅផ្នូររបស់ Prigozhinរួចរាល់ហើយពេលនេះគេសង្កេតឃើញមានទាំង​សន្តិសុខ​ប្រចាំការ​នៅ​ទីនោះ ២៤ម៉ោងលើ២៤ម៉ោងទៀតផង។

រំលឹកដែរថាលោកPrigozhin និងឥស្សរជនជាន់ខ្ពស់ Wagner ជាច្រើននាក់ផ្សេងទៀតត្រូវបានបាត់បង់ជិវិតនៅក្នុងការហេតុការណ៍ធ្លាក់យន្តហោះនៅក្នុងតំបន់ Tver របស់ប្រទេសរុស្ស៊ីកាលពីថ្ងៃទី២៣ខែសីហា។ មូលហេតុ នៃឧប្បត្តិហេតុកំពុងត្រូវបានស៊ើបអង្កេតហើយអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយកាលពីចុងខែមុនថាជាអំពើឃោរឃៅដោយចេតនា មិនអាចទទួលយកបាននោះទេ៕ ប្រែសម្រួល៖ស៊ុនលី

To Top