ព័ត៌មានអន្តរជាតិ

មន្ត្រីកំពូលប៉ង់តាហ្គោន៖ អ៊ុយក្រែន ក្លាយជាទីកន្លែងសម្រាប់ពិសោធយោធា

រូបភាពពី៖​ AFP

បរទេស៖ ជំនួយការរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក សម្រាប់យុទ្ធសាស្ត្រ ផែនការ និងសមត្ថភាព បាននិយាយនៅក្នុងក្រុមមួយនៅវិទ្យាស្ថាន Ronald Reagan កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានលើកឡើងថាបច្ចុប្បន្នអ៊ុយក្រែន បានក្លាយជា មន្ទីរពិសោធន៍ច្នៃប្រឌិតផ្នែកយោធា ជាពិសេសនៅក្នុងវិស័យ AI និងយន្តហោះគ្មានមនុស្សបើក ។

យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណបានកត់សម្គាល់ថា ការយល់ដឹងអំពីសង្គ្រាមដ៏មានតម្លៃដែលចេញមកពីប្រទេសអ៊ុយក្រែន គឺមានសារៈសំខាន់ដូចទៅនឹងទិន្នន័យ ដែលប្រមូលបានដោយយោធាអាមេរិក ក្នុងអំឡុងពេលសង្រ្គាមរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់។

ការមើលអ៊ុយក្រែនជាមន្ទីរពិសោធន៍សម្រាប់យោធា គឺជាអ្វីដែលត្រូវបានបង្ហាញមិនត្រឹមតែដោយអ្នកគាំទ្រនៅក្រៅប្រទេសរបស់ទីក្រុងគៀវប៉ុណ្ណោះទេ ប៉ុន្តែដោយការដឹកនាំរបស់ប្រទេសផងដែរ។

ជាក់ស្តែងអតីតរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Aleksey Reznikov ធ្លាប់បានប្រាប់កាសែត Financial Times កាលពីខែកក្កដាថា អ្នកគាំទ្រលោកខាងលិចរបស់ទីក្រុងគៀវ និងក្រុមហ៊ុនឧស្សាហកម្មការពារជាតិរបស់ពួកគេ ពិតជាអាចមើលឃើញថាតើអាវុធរបស់ពួកគេដំណើរការ ប្រសិទ្ធភាពប៉ុណ្ណា ហើយប្រសិនបើពួកគេត្រូវការធ្វើឱ្យប្រសើរឡើងហើយសម្រាប់ឧស្សាហកម្មយោធានៃពិភពលោក អ្នកមិនអាចបង្កើតកន្លែងសាកល្បងប្រសើរជាងនេះបានទេ៕ ប្រែសម្រួល៖ស៊ុនលី

To Top