ព័ត៌មានអន្តរជាតិ

លោក Xi Jinping៖ ជំរុញកីឡាអូឡាំពិកនៅអាស៊ី ដើម្បីបង្កើនសាមគ្គីភាព រវាងប្រជាជនអាស៊ី

ល្ងាចថ្ងៃទី ២២ ខែកញ្ញា នៅសណ្ឋាគារភ្ញៀវជាតិXihuក្រុងHangzhou(ហាងចូវ) លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Raja Randhir Singh ប្រធានស្តីទីក្រុមប្រឹក្សា អូឡាំពិកអាស៊ី (OCA) ដែលអញ្ជើញមកប្រទេសចិន ដើម្បីចូលរួមពិធីសម្ពោធ បើកការប្រកួតកីឡា អាស៊ីលើកទី១៩ ។

លោក Xi Jinping បានលើកឡើងថា ភាគីចិនមានឆន្ទៈបង្កើន កិច្ចសហប្រតិបត្តិការ ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) រួមគ្នាជំរុញកីឡាអូឡាំពិក នៅអាស៊ី ដើម្បីបង្កើនសាមគ្គីភាព រវាងប្រជាជនអាស៊ី ។

លោក Xi Jinping បានគូសបញ្ជាក់ថា រដ្ឋាភិបាលចិន និងប្រជាជនចិនមានជំនឿចិត្ត និងសមត្ថភាពរៀប ចំធ្វើព្រឹត្តិការណ៍កីឡា ដ៏ឱឡារឹកមួយដែល “មានលក្ខណៈពិសេសចិន បង្ហាញភាពទាក់ទាញ់អាស៊ី មានភាព អស្ចារ្យ” ដើម្បីបង្កើនសាមគ្គីភាព និងមេត្រីភាព របស់ប្រជាជនអាស៊ី បន្សល់ទុកនូវអនុស្សាវរីយ៍ នៅក្រុងហាងចូវ ដែលមិនអាចបំភ្លេច បានជូនចំពោះពិភពលោក ។

លោក Singh បានថ្លែងថា កីឡាដ្ឋាន ដែលបានសាងសង់ដោយរដ្ឋបាលក្រុងហាង ចូវស្រស់ស្អាតណាស់ ភូមិកីឡាករនៃការប្រកួត កីឡាអាស៊ីហាងចូវ ក៏ជាភូមិកីឡាករដ៏ល្អបំផុត ដែលលោកបានឃើញ ៕
អត្ថបទ និងរូបភាព ដោយវិទ្យុមិត្តភាព កម្ពុជាចិន

To Top