ព័ត៌មានអន្តរជាតិ

មន្ត្រីចារកម្មកំពូលអ៊ុយក្រែន ព្រមានអំពីរថក្រោះ ផលិតនៅអាមេរិក

រូបភាពពី៖​ AFP

បរទេស៖ លោក Kirill Budanov ប្រធាននាយកដ្ឋានស៊ើបការណ៍សំខាន់ ឬហៅកាត់ថាGURនៃយោធាអ៊ុយក្រែនបាននិយាយថារថក្រោះ Abrams ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក គួរតែត្រូវបានដាក់ពង្រាយដោយទីក្រុងគៀវ ក្នុងប្រតិបត្តិការវាយបកជាក់លាក់ បើមិនដូច្នោះទេ ពួកគេនឹងត្រូវបំផ្លាញយ៉ាងឆាប់រហ័សដោយកងកម្លាំងរុស្ស៊ីជាមិនខាន។

យោងតាមការចេញផ្សាយរបស់ RT លោក Budanov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយគេហទំព័រ War Zone កាលពីថ្ងៃសុក្រថា អ៊ុយក្រែនកំពុង ទន្ទឹងរង់ចាំក្នុងការទទួលបានរថក្រោះប្រយុទ្ធសំខាន់ Abrams M1 ចំនួន 31គ្រឿង ដែលទីក្រុងវ៉ាស៊ីនតោនបានសន្យាថានឹងផ្តល់នៅក្នុងខែមករា។

គួរឲ្យដឹងដែរថាក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានប្រាប់សមភាគីអ៊ុយក្រែនរបស់លោក Vladimir Zelensky ថា Abrams M1s ដំបូងនឹងមកដល់អ៊ុយក្រែន នៅសប្តាហ៍ក្រោយ ។

ទោះជាយ៉ាងណាក៏ដោយ ប្រធានចារកម្មរូបនេះបានព្រមានថា ប្រសិនបើរថពាសដែករបស់អាមេរិកត្រូវបានដាក់ពង្រាយ នៅតំបន់ជួរមុខ ហើយគ្រាន់តែនៅក្នុងសមរភូមិអាវុធរួមបញ្ចូលគ្នា ពួកគេនឹងមិនអាចប្រតិបត្តិការបានយូរនៅលើសមរភូមិទេជាមួយរុស្ស៊ី៕ ប្រែសម្រួល៖ស៊ុនលី

To Top