បរទេស៖ ការិយាល័យគណនេយ្យភាពរដ្ឋាភិបាលសហរដ្ឋអាមេរិក (GAO) បាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយថា ស្ទើរតែពាក់កណ្តាលនៃយន្តហោះចម្បាំង F-35 Joint Strike Fighters ដែលត្រូវបានគេសន្មត់ថា ដំណើរការគឺមិនអាចហោះហើរបាន ហើយវានឹងត្រូវចំណាយ ១,៣ ពាន់ពាន់លានដុល្លារដើម្បីរក្សាឱ្យយន្តហោះទាំងនោះឱ្យដំណើរការ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមរបាយការណ៍នោះថា “អត្រាសមត្ថភាពបេសកកម្មរបស់កងយន្តហោះចម្បាំង F-35 – ភាគរយនៃពេលវេលាដែលយន្តហោះអាចបំពេញបេសកកម្មមួយក្នុងចំនោមបេសកកម្មរបស់ខ្លួន គឺប្រហែល ៥៥ភាគរយ ក្នុងខែមីនា ឆ្នាំ ២០២៣ ដែលទាបជាងគោលដៅកម្មវិធី” ។ GAO បានហៅកម្រិតនៃការត្រៀមខ្លួនប្រតិបត្តិការនេះថា “ទាបមិនអាចទទួលយកបាន” ។
របាយការណ៍បានបន្ថែមថា ការថែទាំកម្រិតចាត់តាំងក៏រងផលប៉ះពាល់ផងដែរដោយកង្វះទិន្នន័យបច្ចេកទេស និងការបណ្តុះបណ្តាល។
របាយការណ៍បានឱ្យដឹងទៀតថា វានឹងត្រូវចំណាយអស់ ១,៣ ពាន់ពាន់លានដុល្លារ ដើម្បីរក្សាកងយន្តហោះ F-35 ពេញលេញ និងអាចហោះហើរបាន ទោះបីជា ឬក៏នៅពេលដែលការរាំងស្ទះនៃការជួសជុល និងថែទាំ ក៏ដូចជាបញ្ហានៃការអភិវឌ្ឍន៍ជាបន្តបន្ទាប់ជាមួយនឹងកាណុង កៅអីហៅចេញរបស់ពិឡុងក្នុងយន្តហោះ ផ្នែកទន់ និងផ្នែករឹងត្រូវបានជួសជុល៕ ប្រែសម្រួលៈ ណៃ តុលា

