ព័ត៌មានអន្តរជាតិ

លោកខាងលិចនឹងដាក់សំពាធលោក Zelensky ដើម្បីរៀបចំការបោះឆ្នោត

AFP

បរទេស៖កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃអាទិត្យម្សិលមិញនេះថាក្រុមមន្ត្រីអ៊ុយក្រែនកំពុងទប់ទល់នឹងការអំពាវនាវពីអ្នកគាំទ្រលោកខាងលិចរបស់ទីក្រុងគៀវ ដើម្បីរៀបចំការបោះឆ្នោតសភា និងប្រធានាធិបតី ទោះបីជាច្បាប់អាជ្ញាសឹកហាមឃាត់ដំណើរការបែបនេះក៏ដោយ។

យោងតាមការចេញផ្សាយរបស់ RT របាយការណ៍ដដែលបានបញ្ជាក់ទៀតថា អ្នកនយោបាយលោកខាងលិចជាច្រើន រួមទាំងលោក Tiny Kox ប្រធានក្រុមប្រឹក្សាសភាអឺរ៉ុប និងសមាជិកព្រឹទ្ធសភាអាមេរិកខាងប្រជាធិបតេយ្យ Richard Blumenthal និង Elizabeth Warren បានកំពុងបន្តអំពាវនាវឱ្យទីក្រុងគៀវក្នុងការរៀបចំការបោះឆ្នោត។

កិច្ចខិតខំប្រឹងប្រែងរបស់ពួកខាងលិចក៏ត្រូវបានគាំទ្រដោយសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ Lindsey Graham ផងដែរដោយលោកបានពណ៌នាសន្លឹកឆ្នោតក្នុងប្រទេសអ៊ុយក្រែនមិនត្រឹមតែជា ទង្វើនៃការប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែជាការឱបក្រសោបលទ្ធិប្រជាធិបតេយ្យ និងសេរីភាព។

ទោះបីជាយ៉ាងណាក៏ដោយ យោងតាមមន្ត្រីនៅក្នុងប្រទេសអ៊ុយក្រែន និងអ្នកជំនាញដែលត្រូវបានសម្ភាសន៍ដោយកាសែតវ៉ាស៊ិនតោនប៉ុស្តិ៍ ការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសដែលមានជម្លោះដ៏ធំមួយនេះគឺស្ទើរតែមិនអាចទៅរួចទេ ហើយក៏មិនត្រូវបានណែនាំឲ្យរៀបចំព្រឹត្តិការណ៍បែបនេះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top