ព័ត៌មានអន្តរជាតិ

ទំហំពាណិជ្ជកម្មចិន និងរុស្សី កើនឡើង ដល់កំណត់ត្រា ក្នុងឆ្នាំ២០២៣នេះ

ប្រភព៖ Xinhua

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានបង្ហាញថា សកម្មភាពពាណិជ្ជកម្ម រវាងរុស្ស៊ី និងចិន បានរក្សាសន្ទុះយ៉ាងលឿន របស់ខ្លួន ចាប់តាំងពីឈាន ដល់កម្រិត កំណត់ត្រា ក្នុងឆ្នាំ ២០២២ហើយ កំពុងបន្តការនាំចេញ និងការនាំចូលមានកំណើន ដ៏រឹងមាំបន្ថែមទៀត ចាប់តាំងពីដើមឆ្នាំ២០២៣។

យោងតាមបណ្តាញ Telegram របស់សេវាកម្មគយរុស្សី ពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរបានកើនឡើង២៥ភាគរយ ចាប់ពីខែមករាដល់ខែសីហា បើប្រៀបធៀបទៅនឹងឆ្នាំមុន ហើយទិន្នន័យ​ពី​ទីភ្នាក់ងារ ​គយ​របស់​ប្រទេស​ចិន ក៏​បាន​បង្ហាញ​ដែរ​ថា ​ទំហំ​ពាណិជ្ជកម្ម​រវាងគ្នា មាន​ចំនួនរហូតទៅដល់ ១៥៥,១ ពាន់​លាន​ដុល្លារ​ ក្នុង​អំឡុង​ពេល​នេះ។

គួរឲ្យដឹងដែរថា ប្រទេសរុស្ស៊ី បាននឹងកំពុងផ្គត់ផ្គង់ប្រទេសចិន ភាគច្រើនជាមួយនឹងផលិតផល ថាមពល ដូចជាប្រេង និងឧស្ម័ន ព្រមទាំងផលិតផលចម្រាញ់ កសិ-អាហារ និងផលិតផល ឧស្សាហកម្ម ។

ក្នុងពេលជាមួយគ្នានេះផងដែរ ប្រទេសចិនបាននឹងកំពុងនាំចេញ ទំនិញស្ទើរតែគ្រប់ប្រភេទ រួមទាំងម្ហូបអាហារ បរិក្ខារ ទូរស័ព្ទ គ្រឿងអេឡិចត្រូនិច ផលិតផលវិស្វកម្ម គ្រឿងសង្ហារឹម ប្រដាប់ក្មេងលេង វាយនភ័ណ្ឌ សម្លៀកបំពាក់ និងស្បែកជើង ទៅផ្គង់ផ្គង់ឲ្យរុស្សីវិញដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top