ព័ត៌មានអន្តរជាតិ

ស្លាប់តិចបំផុត១៦នាក់ នៅក្នុងហេតុការណ៍អគ្គីភ័យឆេះខាងក្នុងអណ្តូងរ៉ែធ្យូងថ្ម ១កន្លែងនៅភាគនិរតីប្រទេសចិន

រូបភាពពី៖​ AFP

ប៉េកាំង៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ថា មន្ត្រីប្រចាំនៅក្នុងតំបន់បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន១៦នាក់បានស្លាប់នៅក្នុងហេតុការណ៍អគ្គីភ័យឆេះខាងក្នុងអណ្តូងរ៉ែធ្យូងថ្ម កាលពីថ្ងៃអាទិត្យនៅក្នុងខេត្ត Guizhou ស្ថិតនៅភាគនិរតីនៃប្រទេសចិន ។

រដ្ឋាភិបាលទីក្រុង Panzhou បានលើកឡើងនៅក្នុងសេចក្តីជូនដំណឹងមួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនកាលពីយប់ថ្ងៃអាទិត្យថា អគ្គីភ័យបានឆាបឆេះនៅខាងក្នុងអណ្តូងរ៉ែធ្យូង Shanjaoshu នៅម៉ោងប្រហែល៨និង១០ព្រឹក ត្រូវនឹងម៉ោង០០និង១០នាទីម៉ោងសកល ។

រដ្ឋាភិបាលបានឲ្យដឹងទៀតថា “គេបានកំណត់ជាបឋមថា ខ្សែក្រវាត់កុងតឺន័របានឆាបឆេះ បណ្តាលឱ្យមនុស្សចំនួន១៦នាក់ជាប់ក្នុងនោះ” ដោយមិនមានព័ត៌មានលម្អិតបន្ថែមទៀតអំពីអ្វីដែលខូចខាត ឬយ៉ាងម៉េចដែលបណ្តាលឲ្យភ្លើងចាប់ផ្តើមឆេះ ។

សេចក្តីជូនដំណឹងបានឲ្យដឹងថា បុគ្គលិកសង្គ្រោះបន្ទាន់បានពន្លត់ភ្លើងនោះ ហើយសីតុណ្ហភាពនៅកន្លែងនោះបានវិលមករកសភាពដើមវិញហើយ ប៉ុន្តែ “ក្រោយពីការពិនិត្យជាបឋមឃើញថា មានមនុស្សចំនួន១៦នាក់មិនបន្សល់នូវតម្រុយណាមួយដែលអាចជួយឲ្យមានជីវិតរស់នៅក្នុងនោះ” ។

គេបានដឹងថា អណ្តូងរ៉ែ Panzhou City មានចម្ងាយប្រហែល៣.៦០០គីឡូម៉ែត្រស្ថិតនៅភាគនិរតីនៃរដ្ឋធានីប៉េកាំង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top