ព័ត៌មានអន្តរជាតិ

ភរិយាលោក Zelensky មិនច្បាស់ទេថា លោកនឹងឈរឈ្មោះបោះឆ្នោតម្តងទៀត

រូបភាពពី៖​ AFP

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ប្រហែលជានឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនៅឆ្នាំក្រោយទេ នេះបើយោងតាមការអះអាងដោយភរិយារបស់គាត់គឺលោកស្រី Elena Zelenskaya បានថ្លែងប្រាប់ទៅកាន់សារព័ត៌មាន CBS នៅក្នុងកម្មវិធី The Face the Nation កាលពីថ្ងៃចន្ទម្សិលមិញ។

លោកស្រីZelenskaya បាននិយាយទៀតថា ការលំបាកក្នុងការរៀបចំការបោះឆ្នោតចំពេលមានជម្លោះយោធា ដោយមានអ្នកបោះឆ្នោតរាប់លាននាក់នៅរាយប៉ាយពាសពេញទ្វីបជុំវិញនោះ អាចមានឥទ្ធិពលលើការសម្រេចចិត្តរបស់ស្វាមីនាងថាតើត្រូវឈរឈ្មោះម្តងទៀតឬអត់ប៉ុន្តែទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោកស្រី​នឹងគាំទ្រជានិច្ចចំពោះការ​សម្រេច​ចិត្តរបស់លោកប្រធានាធិបតិ។

គួរឲ្យដឹងដែរថាប្រមុខរដ្ឋអ៊ុយក្រែនរូបនេះទើបតែបានធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនប៉ុណ្ណោះដើម្បីជួបជាមួយប្រធានាធិបតី Joe Biden និងមេដឹកនាំផ្សេងទៀតដោយត្រឡប់មកវិញជាមួយនឹងការសន្យារហូតដល់៣២៥លានដុល្លារ” សម្រាប់ការចំណាយផ្នែកសន្តិសុខ និងការការពារដ៏សំខាន់ ពីសេតវិមាន ។

កាលពីខែមិថុនា លោក Zelensky ធ្លាប់បានអះអាងថា ការបោះឆ្នោតនឹងអាចកើតឡើងលុះត្រាណាតែជម្លោះត្រូវបានដោះស្រាយ ប៉ុន្តែបានបញ្ជាក់ជំហម្តងទៀតកាលពីក្នុងខែសីហា ហើយនិយាយថាវាអាចទៅរួច ដរាបណាគាត់ទទួលបានប្រាក់បន្ថែមចំនួន១៣៥លានដុល្លារទៅវិញចំពោះការត្រៀមរៀបចំការបោះឆ្នោតនេះ៕
ប្រែសម្រួល៖ស៊ុនលី

To Top