ព័ត៌មានអន្តរជាតិ

លោក Xi Jinping បានចុះត្រួតពិនិត្យ ការងារ នៅក្រុងZaozhuang ខេត្ត Shandong

កាលពីថ្ងៃទី ២៤ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅក្រុងZaozhuang ខេត្ត Shandong ។

ក្រុងZaozhuang ជាកន្លែងដាំដើមផ្លែទទឹម ដែលទំហំដាំដុះទទឹមធំជាងគេ ប្រភេទផ្លែទទឹមច្រើន ជាងគេ និងខ្សែសង្វាក់ ផលិតពេញ លេញជាងគេ ក្នុងប្រទេសចិន ។ លោក Xi Jinping បានចុះទៅឃ្លាំងធនធាន គ្រាប់ពូជផ្លែទទឹម ពិនិត្យ មើលពូជដើមផ្លែទទឹម ដើម្បីឈ្វេងយល់ ពីប្រភេទដើមទទឹម ប្រវត្តិសាស្ត្រដាំទទឹម ការប្រមូលផ្តុំនិង រក្សា ទុកធនធាន គ្រាប់ពូជទទឹម និងការអភិវឌ្ឍ ឧស្សាហកម្មទទឹម ។ បន្ទាប់មកលោក បានចូលទៅ ក្នុងចម្ការ ទទឹមសំណេះ សំណាល់ ជាមួយកសិករនិងអ្នកភូមិ ។ ពេលបានដឹងថា ការខិតខំអភិវឌ្ឍ ឧស្សាហកម្មទទឹម បានបង្កើន កម្រិតប្រាក់ចំណូល របស់អ្នកភូមិ យ៉ាងខ្លាំង លោកសប្បាយចិត្ត ណាស់បានលើកឡើងថា ឥឡូវកម្រិតជីវភាព រស់នៅរបស់ប្រជាជន កើនឡើងជារហូត ដូច្នេះហើយតម្រូវការ ចំពោះទីផ្សារផលិតផលពិសេស ដែលមានគុណភាពខ្ពស់ ក៏បានកើនឡើងដែរ ។ យើងត្រូវគាំពារម៉ាក់ល្បីរបស់ស្រុកកំណើត បន្តលើកកម្ពស់ គុណភាព កសិផល ពង្រីកខ្សែសង្វាក់ ផលិតកម្ម បន្ថែមទៀត ដើម្បីជំរុញឱ្យបងប្អូន កសិករចំនួនកាន់ តែច្រើនឡើងៗ ទទួលបាន ជីវភាព ធូរធារួមគ្នា។ ជូនពរអ្នកទាំងអស់ ឱ្យមានជីវភាពកាន់តែល្អ បវរដូចសំបកពណ៌ក្រហម នៃផ្លែទទឹមអ៊ីចឹ ង។

សូមបញ្ជាក់ថា ខណ្ឌYicheng ក្រុងZaozhuang ជាកន្លែងផលិតផ្លែទទឹមសំខាន់មួយ របស់ចិនក្នុងចំណោម កន្លែងផលិតទទឹមសំខាន់ទាំង ៧ ធំៗ ដែលពេញមួយឆ្នាំផលិតផ្លែទទឹមបានប្រហែល ៥០លានគីឡូក្រាម ។ កាលពីឆ្នាំ២០២២ តម្លៃផលិតផលសរុប ក្នុងខណ្ឌនេះមានដល់ទៅ២៩៣០ លានយាន់ប្រាក់ចិន ពោលគឺ កសិករក្នុងតំបន់ផលិតផ្លែទទឹមនេះ ទទួលបានប្រាក់ចំណូលមួយឆ្នាំ ក្នុងមនុស្សម្នាក់ៗ លើសពី ៣ម៉ឺនយាន់ប្រាក់ចិន ។

កាលពីឆ្នាំ២០១០ ខណ្ឌនេះបានកសាង សារមន្ទីរវប្បធម៌ផ្លែទទឹមចិន ដើម្បីបង្ហាញនិងផ្សព្វផ្សាយ នូវការប្រមូលផ្តុំ ការរក្សាទុក ការច្នៃប្រឌិតថ្មីនិងប្រើប្រាស់ ការសិក្សារស្រាវជ្រាវគ្រាប់ ពូជទទឹមជាដើម ។ ក្នុងសារមន្ទីរបានអភិរក្សកូនដើមផ្លែទទឹមចំនួន ប្រហែល ១០០០ ដើម ដែលធ្លាប់ត្រូវដឹកបញ្ជូន ក្នុងអវកាស ហើយដឹកមកភពផែន ដីវិញ តាមរយៈយានអវកាសចិនឈ្មោះថា Shenzhou-12 ។ ការច្នៃប្រឌិតថ្មី ដោយឥតឈប់ឈរ បានធ្វើឱ្យ ឧស្សាហកម្មផ្លែ ទទឹមទី នេះអភិវឌ្ឍន៍ប្រកបដោយគុណភាព ខ្ពស់និងប្រសិទ្ធិភាពខ្ពស់ ដែលបានជំរុញឱ្យកសិករ ទទួលបានផលកាន់តែច្រើន ឡើងនិងបង្កើនប្រាក់ ចំណូលជារហូត ៕
អត្ថបទនិងរូបភាព ដោយវិទ្យុមិត្តភាព កម្ពុជាចិន

To Top