វ៉ាស៊ីនតោន ៖ កងកម្លាំងអវកាសអាមេរិក កំពុងពិចារណាបង្កើត អង្គភាពមួយក្នុងប្រទេសជប៉ុន ដោយមានបញ្ជាការក្រោមបង្គាប់ ចំពេលមានការកើនឡើងនៃការប្រើប្រាស់យោធា របស់ចិនលើលំហអាកាស និងការគំរាមកំហែងកាំជ្រួច និងនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។
លោកឧត្តមសេនីយ៍ Chance Saltzman ប្រធានផ្នែកប្រតិបត្តិការអវកាស របស់សហរដ្ឋអាមេរិក បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងតូក្យូ នៅពេលសួរអំពីផែនការ បង្កើតបញ្ជាការថ្មីថា “យើងទើបតែស្ថិតក្នុងដំណាក់កាលរៀបចំផែនការ ដើម្បីរកឱ្យឃើញនូវអ្វី ដែលទីស្នាក់ការ កណ្តាលនឹងធ្វើ” ។
ផែនការនេះកើតឡើងនៅពេល ដែលក្រុងវ៉ាស៊ីនតោន បាននិងកំពុងជំរុញកិច្ចសហប្រតិបត្តិការ ជាមួយទីក្រុងតូក្យូ និងរដ្ឋាភិបាលសម្ព័ន្ធមិត្តផ្សេងទៀត នៅក្នុងដែនអវកាស ដែលជាកន្លែងការប្រកួតប្រជែង ជាមួយប្រទេសនានា ដូចជាចិន និងរុស្ស៊ី បាននិងកំពុងកើនឡើង។
ការប្រើប្រាស់លំហ អាកាសកាន់តែមានសារៈសំខាន់ផងដែរ ទាក់ទងនឹងចលនា តាមដានរបស់កូរ៉េខាងជើង ដែលបានបាញ់សាកល្បង មីស៊ីលផ្លោងម្តងហើយ ម្តងទៀត ចាប់តាំងពីឆ្នាំមុន ចំពេលមានការភ័យខ្លាចយ៉ាងយូរ អំពីការសាកល្បងនុយក្លេអ៊ែរ លើកទីប្រាំពីររបស់ទីក្រុងព្យុងយ៉ាង និងជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ ។
កងកម្លាំងអវកាស ដែលត្រូវបានបង្កើតឡើង ក្នុងខែធ្នូ ឆ្នាំ២០១៩ បានបង្កើតមូលដ្ឋានមួយ នៅក្រោមបញ្ជាការ ឥណ្ឌូប៉ាស៊ីហ្វិក របស់យោធាសហរដ្ឋអាមេរិក នៅរដ្ឋហាវ៉ៃ កាលពីខែវិច្ឆិកាឆ្នាំមុន ហើយបានបង្កើត អង្គភាពមួយនៅក្នុងកងកម្លាំង សហរដ្ឋអាមេរិកកូរ៉េ ជាបញ្ជាការក្រោមបង្គាប់ដំបូង របស់ខ្លួននៅក្នុងតំបន់ឆ្ងាយបូព៌ា ៕
ប្រែសម្រួល ឈូក បូរ៉ា