ព័ត៌មានអន្តរជាតិ

សមាជិកសភារុស្សី ៖​ ណាតូមានបំណង ចង់ពង្រីកខ្លួន នៅតំបន់អាស៊ីបន្ថែមទៀត

Image: Sputnik

បរទេស ៖ សមាជិកសភារុស្ស៊ីម្នាក់ បានធ្វើការលើកឡើង កាលពីថ្ងៃចន្ទថា អង្គការណាតូអាចចាប់ផ្តើមផែនការពង្រីកវត្តមានរបស់ខ្លួននៅចុងទសវត្សរ៍នេះ ដោយទទួលយកសមាជិកថ្មី នៅអាស៊ី ដើម្បីអាចមានឳកាសប្រឈមមុខដាក់គ្នា ជាមួយមហាអំណាចក្នុងតំបន់មួយចំនួន ដែលមានទំនោរមិនយល់ ស្របនឹងគោល នយោបាយការបរទេស របស់ទីក្រុងវ៉ាស៊ីនតោន ។

ឧត្តមសេនីយ Viktor Sobolev សមាជិកសភា នៃបក្សកុម្មុយនិស្តរុស្ស៊ីបាននិយាយថា ប្លុកយោធាដែលដឹកនាំ ដោយសហរដ្ឋអាមេរិក​ អាចរួមបញ្ចូលប្រទេសជប៉ុន និងកូរ៉េខាងត្បូងក្នុងរយៈពេលមធ្យមណាមួយ នាពេលខាងមុខនេះ។

លោក​បានអះអាងទៀត​ថា វា​ច្បាស់​ណាស់​ដែល​លោក​ខាង​លិច ​បាន​កំណត់​ផ្លូវ ​សម្រាប់​ការ​ធ្វើ​យោធា​នៅ​អាស៊ី ដោយ​បន្ថែម​ថា អាមេរិក​នឹង​ធ្វើ​គ្រប់​យ៉ាង​ក្នុង​អំណាច​របស់​ខ្លួន​ដើម្បី អូសទាញ ប្រទេស​ទាំង​ពីរ​ឲ្យ​ចូល​ក្នុង​ប្លុក ​ដើម្បី​ដាក់​សម្ពាធ​លើ​រុស្ស៊ី ចិន និង​ខាង​ជើង។

ទន្ទឹមនឹងនោះ កាលពីខែសីហាកន្លងមក ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏ធ្លាប់បានលើកឡើង ដែរណាតូសម្ព័ន្ធភាព ដែលដឹកនាំដោយ សហរដ្ឋអាមេរិកនេះ នៅទីបំផុតអាចបញ្ចូលគ្នា ជាមួយកិច្ចព្រមព្រៀង AUKUS ដែលជាកតិកាសញ្ញាសន្តិសុខ ក្នុងតំបន់ដែលបានប្រកាស ជាលើកដំបូង ដោយអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិកនៅឆ្នាំ ២០២១ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង រវាងលោកខាងលិច និងចិននោះ៕
ប្រែសម្រួល៖ស៊ុនលី

To Top