ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា កិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC ដែលគ្រោងធ្វើនៅខែវិច្ឆិកា នៅសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ ត្រូវបានគេសន្មត់ថា ជាដំណាក់កាល សម្រាប់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជំនួសឱ្យការចំបាប់ សម្រាប់បង្កការប្រឈមមុខគ្នា
លោក វ៉ាង យី ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានធ្វើឡើងនៅលើក្រដាសស ដែលមានចំណងជើងថា “សហគមន៍សកលនៃអនាគតរួមគ្នា ស្ដីពីសំណើ និងសកម្មភាពរបស់ប្រទេសចិន” ។
រដ្ឋមន្ត្រីការបរទេសចិនរូបនេះ បានលើកឡើងថា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេ និងជាសមាជិកដ៏សំខាន់នៃ APEC ប្រទេសចិន មានឆន្ទៈក្នុងការដើរតួនាទីស្ថាបនាក្នុងភាពជោគជ័យនៃកិច្ចប្រជុំ APEC ឆ្នាំនេះ។
លោកបានសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិក អាចដឹងយ៉ាងច្បាស់អំពីកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាម្ចាស់ផ្ទះ និងបង្ហាញពីភាពបើកចំហ យុត្តិធម៌ បរិយាប័ន្ន និងការទទួលខុសត្រូវ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀត សម្រាប់ការកោះប្រជុំដោយរលូន៕ ប្រែសម្រួល ឈូក បូរ៉ា