ព័ត៌មានអន្តរជាតិ

រកឃើញករណី ឆ្លងជំងឺអុតស្វា នៅភាគខាងត្បូង ប្រទេសវៀតណាម

VNA

ហាណូយ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ មជ្ឈមណ្ឌល គ្រប់គ្រងជំងឺក្រុងហូជីមិញ បានឲ្យដឹងថា ករណីឆ្លងជំងឺអុតស្វាមានចំនួន២ករណីហើយត្រូវបានគេរាយការណ៍ នៅភាគខាងត្បូង នៃប្រទេសវៀតណាម ។
មជ្ឈមណ្ឌលខាងលើ បានរាយការណ៍ថា អ្នកជំងឺជាបុរសអាយុ២៥ឆ្នាំ បានធ្វើតេស្តវិជ្ជមានរកឃើញមានផ្ទុកវីរុសជំងឺ អុតស្វាបក្រោយពីបានទៅមន្ទីរពេទ្យ ពិនិត្យមលើរោគសើស្បែកនៅក្នុងទីក្រុងហូជីមិញកាលពីថ្ងៃទី២២ ខែកញ្ញា ។

អ្នកជំងឺរូបនេះត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក ពីគេសម្រាប់ធ្វើការព្យាបាលបន្ទាន់ ។

មជ្ឈមណ្ឌលដដែលនេះបានឲ្យដឹងថា ខ្លួនបានតាមដានមនុស្សចំនួន៨នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយអ្នកឆ្លងជំងឺដែលត្រូវបានបញ្ជាក់ឲ្យដឹង ។ ក្នុងនោះមានមនុស្សម្នាក់រស់នៅខេត្ត Binh Duong បានធ្វើតេស្តវិជ្ជមានថា ឆ្លងជំងឺអុតស្វា ។

ចំពោះអ្នកដែលមានទំនាក់ទំនង ជិតស្និទ្ធជាមួយអ្នកឆ្លងជំងឺនេះ ត្រូវបានណែនាំឲ្យតាមដានសុខភាពរបស់ពួកគេនៅផ្ទះរយៈពេល២១ថ្ងៃ ។

រហូតមកដល់ពេលនេះអ្នកជំងឺ ទាំងអស់ស្ថិតក្នុងស្ថានភាពធម្មតា ហើយត្រូវបានណែនាំឲ្យធ្វើអនាម័យ និងរំងាប់មេរោគនៅក្នុងផ្ទះ និងរបស់របរប្រើ ប្រាស់ផ្ទាល់ខ្លួនរបស់ពួកគេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top