ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង ៖ រថក្រោះថ្មី ដែលអ៊ុយក្រែន បានទទួលពីអាមេរិក នឹងត្រូវបានកំទេចចោល

Global Look Press

បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារថា រថក្រោះ M1 Abrams របស់អាមេរិក ដែលទើបនឹងបញ្ជូន ទៅកាន់ទីក្រុងគៀវ នឹងមិនអាចកែប្រែស្ថានភាព និងលទ្ធផល នៃសមរភូមិជួរ មុខបានឡើយ។

យោងតាមការចេញផ្សាយរបស់ RT លោកអ្នកនាំពាក្យរូបនេះ បានបន្ថែមថា រថពាសដែកដែលទើបនឹងមកដល់ថ្មីនេះ នឹងគ្រាន់តែទទួលរងនូវ ជោគវាសនាដូចគ្នាទៅនឹងគ្រឿង បរិក្ខារផ្សេងទៀតដែលលោកខាងលិច ត្រូវបានបញ្ជូនទៅអ៊ុយក្រែនដែរ។

ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានបញ្ជាក់កាលពីថ្ងៃចន្ទដើមសប្តាហ៍ កន្លងមកដែរថា អំពីការបញ្ជូនរថក្រោះ Abrams ជាលើកដំបូង ដោយលើកឡើង ពីក្រសួងការពារជាតិ របស់ប្រទេសនេះ ដោយក្នុងនោះរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោនបានសន្យា កាលពីក្នុងខែមករាថា នឹងប្រគល់រថក្រោះសរុបចំនួន៣១គ្រឿង ដល់កងកម្លាំងក្រុងគៀវ ។

រំលឹកឡើងវិញកាលពី ក្នុងខែកក្កដា ប្រហែលមួយខែបន្ទាប់ពីការចាប់ផ្តើមនៃការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ទីក្រុងគៀវ លោក Putin បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ រុស្ស៊ីថា រថក្រោះរបស់លោកខាងលិច កំពុងរងការបំផ្លិចបំផ្លាញជាងរថក្រោះ ដែលផលិតដោយសូវៀត ដែលវាបានធ្វើឱ្យយោថា អ៊ុយក្រែនស្ទាក់ស្ទើរ ក្នុងការប្រើប្រាស់វាបន្តទៀតផងដែរ នាពេលក្រោយមក ៕
ប្រែសម្រួល៖ស៊ុនលី

To Top