ព័ត៌មានអន្តរជាតិ

ក្រិក ទទួលបានជំនួយ ហិរញ្ញវត្ថុ៥៥ពាន់លានអឺរ៉ូ ដើម្បីស្តារសេដ្ឋកិច្ច

ប្រភព៖Xinhua

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសក្រិកនឹងទទួលបានជំនួយ ផ្នែកហិរញ្ញវត្ថុសរុបប្រមាណ ៥៥ពាន់លានអឺរ៉ូឬ៥៨,២២ពាន់លានដុល្លារ ពីសហភាពអឺរ៉ុប (EU) សម្រាប់ប្រើប្រាស់ក្នុងរយៈពេលពី ៤ ទៅ ៦ឆ្នាំខាងមុខ ។

ប្រភពដដែលបានឲ្យដឹងដែរថាក្រុមមន្ត្រីក្រសួងក្រិកបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់មូលនិធិអឺរ៉ុប ដែលបង្កើតបានជាង ៨០ភាគរយនៃការវិនិយោគសាធារណៈរបស់ប្រទេសក្រិក ក្នុងការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច និងចក្ខុវិស័យកំណើនរបស់ប្រទេស។

ដោយពិនិត្យមើលឥទ្ធិពល នៃការផ្តល់មូលនិធិ របស់សហភាពអឺរ៉ុបលើសេដ្ឋកិច្ចក្រិកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លោក Papathanasis បានប្រាប់សន្និសីទ សារព័ត៌មានថា ៖ កម្មវិធីក្របខ័ណ្ឌយោងយុទ្ធសាស្ត្រជាតិ (NSRF) សម្រាប់ឆ្នាំ២០១៤-២០២០ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងកំណើន សេដ្ឋកិច្ចក្រិក ក្នុងអំឡុងពេល២០១៩-២០២៣ ក្រិកបានបង្កើនអត្រាស្រូប យកមូលនិធិបីដងធៀប នឹងបួនឆ្នាំមុន។

គួរឲ្យដឹងដែរថាបន្ទាប់ពីការ បំផ្លិចបំផ្លាញព្រៃឈើ និងទឹកជំនន់នាពេលថ្មីៗនេះ ក្នុងអំឡុងពេលរដូវក្តៅ និងរដូវស្លឹកឈើជ្រុះ ដែលការប៉ាន់ប្រមាណដំបូង បានធ្វើឱ្យប្រទេសក្រិកចំណាយអស់ជាង២ពាន់លានអឺរ៉ូរួចទៅហើយ ពីគម្រោង ដែលផ្តល់មូលនិធិដោយ RRF ដែលមានតម្លៃយ៉ាងហោចណាស់ ៦៨៦លានអឺរ៉ូ នឹងត្រូវបានអនុវត្តនៅ ក្នុងប៉ុន្មានសប្តាហ៍ និងខែខាងមុខនេះ ដើម្បីការសាងសង់ឡើងវិញ៕
ប្រែសម្រួល៖ស៊ុនលី

To Top