ព័ត៌មានអន្តរជាតិ

តើអ្នកឈានមុខគេ ក្នុងការធ្វើទំនើបកម្ម តាមបែបផែនចិន បានពន្លឿនអភិវឌ្ឍ ដោយរបៀបណា

កាលពីពេលថ្មីៗនេះ លោក Xi Jinping មេដឹកនាំចិន បានចុះត្រួតពិនិត្យការងារ នៅខេត្តចឺជាំង ដែលត្រូវបានគេហៅថា “អ្នកឈានមុខគេ ក្នុងការធ្វើទំនើបកម្ម តាមបែបផែនចិន ” ដែលបានតម្រង់ទិសដៅ សម្រាប់ខេត្តចឺជាំង ក្នុងការធ្វើយ៉ាងណា ដើម្បីពន្លឿនការធ្វើទំនើបកម្ម តាមបែបផែនចិន ឱ្យឈានមុខគេ ។

ក្នុងទស្សវត្សរ៍ឆ្នាំ១៩៧០-១៩៨០ ខេត្តចឺជាំងបានបំបែកប្រព័ន្ធសេដ្ឋកិច្ចផែនការ របស់ប្រទេសចិន ហើយក្លាយជាអ្នកត្រួសត្រាយនៃសេដ្ឋកិច្ចទីផ្សារ ដែលបានបង្កើត អច្ឆរិយៈសេដ្ឋកិច្ច ដែលគួរឱ្យស្ងប់ស្ងែង ។ ក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ វិធីសាស្ត្រអភិវឌ្ឍន៍ នៃខេត្តចឺជាំងបានប្តូរ ពីបែបពង្រីកខាងចំនួន ទៅបែបផ្តោតលើគុណភាព និងប្រសិទ្ធភាព សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបែបបើកទូលាយ និងសេដ្ឋកិច្ចបៃតង នៃខេត្តចឺជាំង បានខ្ពស់ជាងទូទាំងប្រទេស និង ជាប់ចំណាត់ថ្នាក់លេខមួយ នៅភាគខាងកើត នៃប្រទេសចិន ដែលបានសម្រេច បាននូវការប្តូរ ពីកម្លាំងចលករចាស់ ទៅកម្លាំងចលករថ្មី ។ អាចនិយាយបានថា ខេត្តចឺជាំង បានក្លាយជាអ្នកឈានមុខគេ នៃការធ្វើទំនើបកម្មតាមបែបផែនចិន តាមតាមផ្លូវរុករកការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ។
ក្នុងដំណើរចុះត្រួតពិនិត្យ នៅខេត្តចឺជាំង របស់លោក Xi Jinping លើកនេះ ចាប់ពីភូមិតូច ដល់អគារពាណិជ្ជកម្មអន្តរជាតិ ចាប់ពីសាលដាក់តាំងបង្ហាញ បទធិសោធន៍ ដល់សួនវប្បធម៌ បេតិកភណ្ឌ លោក Xi Jinping បានធ្វើដំណើរទៅដល់ទីក្រុងចំនួនពីរ និងកន្លែងចុះត្រួតពិនិត្យចំនួនបួន ។ ជម្រើស នៃកន្លែងទាំងនេះ និង សំណូមពរ ដែលលោកបានលើកឡើង បានបង្ហាញពីទិសដៅនិងវិធីសាស្ត្រ នៃការកសាងកម្លាំងសន្ទុះ នៃការធ្វើទំនើបកម្មតាមបែបផែនចិន ។

ការចាត់ទុកការជំរុញ ដោយនវានុវត្តន៍ជាកម្លាំងចលករ ដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច នេះគឺជាខ្លឹមសារស្នូលមួយ នៃគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping ។ លោកប្រធានរដ្ឋ Xi បានលើកឡើងថា ខេត្តចឺជាំងត្រូវចាត់ទុកសេដ្ឋកិច្ចពិត ជាមូលដ្ឋានគ្រឹះ នៃប្រព័ន្ធឧស្សាហកម្មទំនើប ត្រូវពន្លឿនកសាង សមិទ្ធផល លើវិស័យបច្ចេកវិទ្យាឈានមុខគេ ជំរុញឱ្យឧស្សាហកម្មផលិតកម្មអភិវឌ្ឍ តាមបែបទំនើបខ្ពស់ ឆ្លាតវៃនិងបៃតង ដើម្បីកសាងចង្កោម ឧស្សាហកម្មងើបឡើងថ្មីជាយុទ្ធសាស្រ្ត និងចង្កោមឧស្សាហកម្មឌីជីថល ដែលប្រកបដោយកម្លាំង ប្រកួតប្រជែងអន្តរជាតិ ។

ការអភិវឌ្ឍដោយទំនើបកម្ម មិនអាចឃ្លាតឆ្ងាយពីការបើកទូលាយ ចំពោះក្រៅប្រទេសទេ។ ឆ្នាំ ២០២៣ ជាខួប ៤៥ឆ្នាំនៃកំណែទម្រង់និង បើកទូលាយរបស់ប្រទេសចិន ។ ក្នុងនាមជាអ្នកឈានមុខគេ ក្នុងកំណែទម្រង់និងបើកទូលាយរបស់ចិន ខេត្តចឺជាំងឆ្លងតាមរយៈការបើកទូលាយ បានបង្កើតឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ច ។ តួយ៉ាងអគារពាណិជ្ជកម្មអន្តរជាតិអ៊ីវូ ដែលត្រូវបានគេដាក់នាមថាជា ទីផ្សារបោះដុំទំនិញកំប៉ិកកំប៉ុក ដ៏ធំជាងគេជុំវិញពិភពលោក បានប្រមូលផ្តុំទំនិញជាង ២១០ ម៉ឺនប្រភេទ លក់ទៅកាន់ប្រទេស និងតំបន់ចំនួនជាង ២៣០ ដែលជាបទដ្ឋាន សម្រាប់វាយតម្លៃសេដ្ឋកិច្ចសកល ។ ទីនេះក៏ជាកន្លែងប្រមូលផ្តុំសេដ្ឋកិច្ច ឯកជនដែរ មានតូបលក់ទំនិញចំនួន ៧.៥ ម៉ឺន ដែលបានជំរុញការអភិវឌ្ឍ នៃសហគ្រាសធុនមធ្យម តូចនិងមីក្រូចំនួន ២១០ ម៉ឺន បានបង្កើតឱកាសការងារ ដល់មនុស្សចំនួន ៣២ លាននាក់។ លើកនេះ លោក Xi Jinping ជ្រើសរើសយកអគារពាណិជ្ជកម្ម អន្តរជាតិអ៊ីវូជាកន្លែងត្រួតពិនិត្យ បានបញ្ចេញសញ្ញាជាវិជ្ជមាន ដែលការបើកទូលាយប្រកបដោយកម្រិតខ្ពស់ និងសេដ្ឋកិច្ចប្រជាជននឹងដើរ តួនាទីសំខាន់ក្នុងការកសាងទំនើបកម្មតាមបែបផែនចិន ។

ការធ្វើទំនើបកម្មជាចំណែក ដ៏សំខាន់មួយនៃការធ្វើទំនើបកម្មតាមបែបផែនចិន។ ក្នុងដំណើរត្រួតពិនិត្យលើកនេះ លោក Xi Jinping បានទៅដល់ភូមិតូចដ៏ឆ្ងាយ ដាច់ស្រយាលមួយ គឺភូមិលីជូ ។ ២០ ឆ្នាំកន្លងមក ទីជនបទខេត្តចឺជាំងក្នុងនោះរួមមានភូមិ លីជូផងបានកើតមាន ការផ្លាស់ប្តូរយ៉ាងខ្លាំង។ ជារៀងរាល់ឆ្នាំភូមិលីជូ ទទួលភ្ញៀវទេសចរ ចំនួនជាង ២ សែននាក់ ប្រាក់ចំណូលដែលអាចប្រើប្រាស់ បានគិតជាមធ្យមក្នុងមនុស្សម្នាក់ៗឈានដល់ ៥.២ ម៉ឺនយាន់ប្រាក់ចិន។ លើកនេះ លោក Xi Jinping បានលើកឡើងសំណូមពរកាន់តែខ្ពស់ ដែលឱ្យខេត្តចឺជាំងធ្វើគំរូ ក្នុងការជំរុញវិបុលភាពរួម ចាត់ទុកការបង្រួមគម្លាត រវាងទីក្រុងនិងជនបទ គម្លាតរវាងតំបន់ និងគម្លាតខាងប្រាក់ចំណូល ជាទិសដៅការងារដ៏សំខាន់ ។

ក្នុងគំនិតអភិបាលកិច្ចជាតិរបស់លោក Xi Jinping ការជំរុញធ្វើទំនើបកម្មចំពោះប្រព័ន្ធអភិបាលកិច្ចនិងសមត្ថភាពអភិបាលកិច្ចជាខ្លឹមសារឆ្នៃប្រឌិតថ្មីមួយ។ ក្នុងដំណើរត្រួតពិនិត្យរបស់លោក Xi Jinping លើកនេះ សាលដាក់តាំងបង្ហាញ”បទពិសោធន៍ហ្វឹងឆៀវ” បានទាក់ទាញក្រសែភ្នែករបស់អ្នកផងទាំងពួង។ “បទពិសោធន៍ហ្វឹងឆៀវ” ដែលមានប្រវត្តិសាស្រ្ត ៦០ ឆ្នាំបានបង្ហាញពីស្មារតីអភិបាល កិច្ចរបស់ប្រទេសចិនក្នុងការគ្រប់គ្រងសង្គមមូលដ្ឋានបំផុត ដែលគោរពមហាជន យ៉ាងពេញលេញ និងចាត់ទុកមហាជន ជាប្រភពប្រាជ្ញានិងកម្លាំង ។ លោក Xi Jinping បានរំពឹងថាខេត្តចឺជាំង នឹងអាចបង្កើតបទពិសោធន៍ កាន់តែច្រើនលើការជំរុញការ ធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចនិង សមត្ថភាពអភិបាលកិច្ច ។
ខេត្តចឺជាំងជាខេត្តរបស់ចិន ដែលបានផ្សារភ្ជាប់អរិយធម៌សម័យបុរាណ និង អរិធម៌សម័យទំនើបយ៉ាងល្អឥតខ្ចោះ ។ នៅទីនេះមានវិកិណ្ណដ្ឋាន ក្រុងបុរាណលាំងជូ ដែជាតំបន់ដ៏ពិសិដ្ឋ ដែលបញ្ជាក់ពីប្រវត្តិសាស្ត្រអរិយធម៌ចិន ។ លើកនេះលោកXi Jinpingធ្វើដំណើរទៅកាន់សួនវប្បធម៌ជាតិព្រែកជីក ដើម្បីត្រួតពិនិត្យការងារ បានបង្ហាញពីបំណងជ្រាលជ្រៅ គឺលោកបានលើកឡើង នូវបេសកកម្មវប្បធម៌ដល់ខេត្តចឺជាំង ពោលគឺជំរុញការផ្លាស់ ប្តូរបែបនវានុវត្តន៍ និងការអភិវឌ្ឍបែបនវានុវត្តន៍នៃវប្បមធ៌ប្រពៃណីល្អៗ ដើម្បីអភិវឌ្ឍទម្រង់ទំនើប នៃអរិយធម៌ចិនជាបន្តបន្ទាប់៕
អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន

To Top