ព័ត៌មានអន្តរជាតិ

នៅក្នុងសប្តាហ៍នេះ នាយករដ្ឋមន្ត្រីថៃថ្មី នឹងអញ្ជើញមកបំពេញទស្សនកិច្ច ផ្លូវរដ្ឋមួយមកកាន់ព្រះរាជាជាណាចក្រកម្ពុជា

រូបភាពពី៖​ XINHUA

ភ្នំពេញ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ថា ក្រសួងការបរទេសកម្ពុជា បានប្រកាសឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា តបតាមការអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃឡង់ដ៏ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ខាងមុខនេះ ។

សេចក្តីថ្លែងការណ៍បានដាក់ថា នៅក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល១ថ្ងៃនៅរាជធានីភ្នំពេញ លោក Srettha និងសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាទ្វេភាគី សំដៅរៀបចំផែនការសកម្មភាព ដើម្បីពង្រឹង និងពង្រីកវិសាលភាពទូលំទូលាយនៃទំនាក់ទំនងផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ក្រោមក្របខណ្ឌទ្វេភាគី និងពហុភាគី ។

សេចក្តីថ្លែងការណ៍បានដាក់ទៀតថា “មេដឹកនាំទាំង២ក៏នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហានៅក្នុងតំបន់ និងអន្តរជាតិដែលមានចំណាប់អារម្មណ៍ និងការព្រួយបារម្ភរួមគ្នា” ។

ជាងនេះទៅទៀត មេដឹកនាំទាំង២នឹងចូលរួមជាគណៈធិបតីដ៏ខ្ពស់ខ្ពស់នៅក្នុងពិធីប្រគល់ជូននូវមជ្ឈមណ្ឌលទទួលជនរងគ្រោះពីការជួញដូរ និងក្រុមងាយរងគ្រោះផ្សេងទៀតនៅក្នុងក្រុងប៉ោយប៉ែត ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top