បរទេស៖ តុលាការស៊ីវិលនៃរដ្ឋញូវយ៉ក សហរដ្ឋអាមេរិកបានរកឃើញអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងអាជីវកម្មគ្រួសាររបស់គាត់ ទទួលខុសត្រូវចំពោះការបំប៉ោងទ្រព្យសម្បត្តិដោយខុសច្បាប់ នេះបើយោងតាមចៅក្រុមផ្នែកយុត្តិធម៌លោក Arthur Engoron បានបង្ហាញកាលពីថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា អគ្គរដ្ឋអាជ្ញារដ្ឋ Letitia James បានប្តឹងលោក ដូណាល់ ត្រាំ និងអង្គការ ត្រាំ កាលពីខែកញ្ញាឆ្នាំមុនដោយអះអាងថា លោកបានកុហកអស់រយៈពេលមួយទសវត្សរ៍អំពីទ្រព្យសម្បត្តិសរុបរបស់លោក។ ចៅក្រមបានរកឃើញថា តារាទូរទស្សន៍ការពិតបានបំប៉ោងតម្លៃទ្រព្យសម្បត្តិរបស់ខ្លួនចន្លោះពី ២,២៣ ទៅ ៣,៦ ពាន់លានដុល្លារ ដើម្បីទទួលបានលក្ខខណ្ឌអំណោយផលលើប្រាក់កម្ចីធនាគារ ការធានារ៉ាប់រង និងធនធានហិរញ្ញវត្ថុផ្សេងទៀត។
សេចក្តីសម្រេចបានរកឃើញថា អចលនទ្រព្យនៅ Mar-a-Lago របស់លោក ត្រាំ នៅរដ្ឋផ្លរីដា អគារ Trump Tower របស់លោក ទីលានវាយកូនហ្គោល និងអគារការិយាល័យជាច្រើន ស្ថិតក្នុងចំណោមទ្រព្យសម្បត្តិដែលតម្លៃរបស់លោក ដែលបានបំប៉ោង។ ចៅក្រម Engoron បានគាំទ្រការចោទប្រកាន់របស់ James ដែលថា តម្លៃនៃទ្រព្យសម្បត្តិជាច្រើនត្រូវបានបំផ្លើស ហើយបានច្រានចោលការការពារក្តីសង្ឃឹមរបស់ប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋថា “ទាំងស្រុងដោយគ្មានមូលដ្ឋាននៅក្នុងច្បាប់ ឬការពិត” ។
សវនាការដើម្បីដោះស្រាយបណ្តឹងជាច្រើនក្នុងបណ្តឹងនេះគ្រោងនឹងចាប់ផ្តើមនៅថ្ងៃចន្ទ៕ ប្រែសម្រួលៈ ណៃ តុលា